• 2018-08-27 05:27:29
  • សេដ្ឋកិច្ច

ការសិក្សា​មួយ​ថា​ មនុស្ស​វ័យ​កណ្តាល​មានជោគជ័យ​ខ្លាំង​ជាង​គេ​​ក្នុង​អាជីវកម្ម​

  • 2018-08-27 05:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​មួយ​លើក​ឡើង​​ថា​ភាព​ជា​សហគ្រិន​កើតមាន​ចំ​ពោះ​មនុស្សគ្រប់​​វ័យ​ តែថា​អ្នក​ដែល​ស្ថិត​នៅ​រង្វង់​អាយុ​៤០​អាច​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​ជា​សហគ្រិន​ជាង​អាយុ​ផ្សេង​ទៀត។

ការសិក្សា​មួយ​របស់​ MIT Sloan School of Management ដែល​មាន​ការ​ចូល​រួមពី​សាស្រ្តាចារ្យ និង​និស្សិត​ថ្នាក់​បណ្ឌិត​ផង​បាន​ផ្តល់​ជា​យោ​បល់​ថា​អ្នកដែល​មានអាយុ​រង្វង់​៤០​ឆ្នាំ​ជា​សហគ្រិន​​ដែល​ជោគ​ជ័យ​ជាង​គេ​ក្នុងការ​ធ្វើអាជីវកម្ម​បើ​ធៀបទៅនឹង​ក្រុម​អាយុ​ផ្សេង​ទៀត​។

ការ​សិក្សានេះ​បាន​ប្រ​មូល​ឯកសារ​ទាក់ទងនឹង​ការ​បង្កើត​​អាជីវកម្ម​ដំបូងៗពី​ស្ថាប័ន​ជាតិ​អាមេរិក​​ និងន​ស្ថាប័ន​Internal Revenue Service ដើម្បី​វិភាគ​រកទំនាក់ទំនងគ្នា​រវាង​អាយុ និង​ការ​​ជោគជ័យ​ក្នុង​ភាព​ជាសហ​គ្រិន។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​មើល​លើ​អាជីវកម្មបង្កើត​​​ថ្មី​ចំនួន​២,៧លាន អាជីវកម្ម ពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៤ និង​បាន​រកឃើញ​ថា​សហគ្រិន​ដែល​ជោគ​ជ័យ​ច្រើននៅ​អាយុ​៤២​ឆ្នាំ​។​ ការសិក្សា​បង្ហាញ​ទៀត​ថា​អ្នក​ដែល​ជោគ​ជ័យ​ក្នុង​អាជីវកម្ម​នៅ​អាយុខ្ទស់​២០​ឆ្នាំមាន​តិចជាង​១ភាគរយ ហើយ​អ្នក​ដែល​ជោគ​ជ័យ​ខ្លាំង​នៅ​អាយុ​៤៥​ឆ្នាំ។

ក៏មាន​ដែរ​ការ​លើកឡើងថា​លោក Bill Gates និង​លោក Steve Jobs  បាន​ធ្វើអាជីវកម្មនៅ​អាយុ​ខ្ទង់២០​ឆ្នាំ​ តែ​ថា​អាជីវកម្ម​របស់​អ្នកទាំងនោះ​​បាន​លូតលាស់​ដល់​កំពូល​នៅ​ច្រើន​ឆ្នាំ​ក្រោយ​មកទៀត​ពោល​គឺ នៅ​ពេល​ពួក​គាត់​មាន​អាយុខ្ទង់​៤០​ឆ្នាំ​ដែរ។​

លទ្ធ​ផល​សិក្សា​ដដែល​លើកឡើងថា​គំនិត​អាជីវកម្ម​មាន​នៅគ្រប់វ័យ​ទាំងអស់​ គ្រាន់តែ​ថា​បទ​ពិសោធន៍ជីវិត​ជួយ​ឲ្យ​គំនិត​អាជីវកម្ម​ទទួល​បាន​ជោគជ័យ។ ត្រង់ចំណុចនេះ ចង់​មានន័យ​ថាអ្នក​មាន​អាយុច្រើន​មាន​បទពិសោធន៍​ជិវិតច្រើន មាន​ទំនាក់ទំនង​ច្រើន ដែល​អាចជួយ​ឲ្យ​អ្នក​ទាំងនោះ​ជម្នះ​បាន​ឧបស​គ្គ​ក្នុង​អាជីវកម្ម​បាន​ល្អ​ជាង​សហគ្រិននៅ​​វ័យ​ក្មេង​៕​

​​

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់