• 2018-08-29 10:10:00
  • ការអប់រំ

រូប​ភាពគំរូមួយ​ជ្រុង​របស់​សិស្ស​បឋម​មួយ​នៅ​ទឹក​ដី​អង្គរ​ ដែល​សិស្ស​សាលាដទៃ​គួរ​អនុវត្ត​តាម​

  • 2018-08-29 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវ​ស​ក្នុង​ខោ​ និង​សំពត់ ស្បែកជើង​ពណ៌​ស ស្រោម​ជើង​ពណ៌​ស​លើ​ខ្មៅ​ក្រោម​ អាវ​មាន​បាក់​រូប​ឡោហ្គោ​ និងបាក់​ឈ្មោះ​សាលា​​ ដោះ​ស្បែក​ជើង​មុន​ចូល​ថ្នាក់​រៀន បោស​សម្អាត​ថ្នាក់​ជា​ប្រចាំ​ ទាំង​នេះ​ជា​ វិន័យ​ ទម្លាប់ និង​ជា​សកម្មភាព​ ​មួយ​ជ្រុង​តូច​ប្រចាំ​ថ្ងៃ​សិក្សា ​របស់​សិស្ស​នៃ​សាលា​បឋម​សិក្សា​មួយ​ដែល​ស្ថិត​នៅ​ភូមិ​វត្តបូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប​ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាប្រចាំរាល់ថ្ងៃ។

<<សាលា​បឋម​សិក្សា​វត្ត​បូព៌ ជា​សាលា​គំរូ​ដែល​មាន​សណ្ដាប់ធ្នាប់ និង​វិន័យ​ល្អ​ជាង​គេ​មួយ​​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា>>

ក្នុង​ចំណោម​វិន័យ ទម្លាប់ និង​សកម្មភាព​ ​ប្រចាំ​ថ្ងៃ​សិក្សា​ ​របស់​សិស្ស​នៃ​សាលា​បឋម​សិក្សា​វត្ត​បូព៌​ខាង​លើ​គឺ​ជា​​សកម្មភាព​ដ៏​ល្អ​មួយ​ដែល​​សិស្ស​ ក៏​ដូច​សាលា​រដ្ឋ​ផ្សេងគួរយក​ជាគំរូ​ និង​អនុវត្ត​តាម​។

ខាង​ក្រោម​នេះ​ជា​រូប​ដែល​បង្ហាញ​ពី វិន័យ ទម្លាប់ និង​សកម្មភាព​ ប្រចាំ​ថ្ងៃ​សិក្សា​ ​របស់​សិស្ស​នៃ​សាលា​បឋម​សិក្សា​វត្ត​បូព៌៖​​​

រូប​ទាំងអស់​ខាងលើនេះគ្រាន់តែជាជ្រុងមួយនៃការប្រតិបត្តិ គោរពតាម​វិន័យរបស់សិស្សទាំងអស់របស់សាលាបឋមសិក្សាវត្តបូព៌តែប៉ុណ្ណោះ៕

ទាំងនេះជារឿងរ៉ាវផ្សេងៗដែលនិយាយពីទាក់ទងនឹងសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប និងបណ្តុំរូបចាក់ដោតអារម្មណ៍៖

បណ្តុំរូបភាពចាក់ដោតអារម្មណ៍

ថៃ​មិន​តិច​ជាង ៣០ក្រុម តែង​មក​ដក​ស្រង់​បទពិសោធន៍​ពី​សាលាបឋមសិក្សា​វត្តបូព៌

ចំណី​ប្រាំមុខនេះ​ មិន​ឲ្យ​លក់​ដាច់ខាត​ក្នុង​សាលារៀន​មួយ​នេះ

រឿងទាក់ទងខេត្តសៀមរាប

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់