• 2018-08-30 06:25:52
  • ព័ត៌មាន

ថតបានអាចម៍ផ្កាយធ្លាក់ស្ដែងៗនៅអូស្ដ្រាលី បង្កចម្ងល់ពេញអ៊ីនធឺណិត (មានវីដេអូ)

  • 2018-08-30 06:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ជន​ជា​ច្រើន​នាក់​រស់​នៅ​ទីក្រុង Perth ប្រទេស​អូស្ត្រាលី បាន​ថត​សកម្មភាព​ដុំ​ភ្លើង​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​កាន់​ផែន​ដី​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី ២៨ខែសីហា​កន្លង​ទៅ។

យោង​តាម​អ្នក​រស់​នៅ​ក្នុង​តំបន់​ម្នាក់​គឺ​លោក Bejay Walker ឲ្យ​ដឹង​ថា​លោក​បាន​ឃើញ​ដុំ​ភ្លើង​មួយ​ហោះ​ចុះ​ពី​លើ​មេឃ​នៅ​វេលា​ម៉ោង​ប្រហែល ៧:៤០នាទីល្ងាច​ម៉ោង​ក្នុង​តំបន់។ លោក​ពិត​ជា​មាន​សំណាង​ណាស់​ដែល​បាន​ឃើញ​ទិដ្ឋ​ភាព​នេះ​ផ្ទាល់ និង​ថត​បាន​ព្រឹត្តិការណ៍​ទាំង​ស្រុង​តាម​រយៈ​កាម៉េរា​ក្នុង​ឡាន។ ដោយឡែក​យោងតាម​ប្រភព​ផ្សេង​ទៀត​ពី ABC News ឲ្យ​ដឹង​ថា​ដុំ​ភ្លើង​នេះ ត្រូ​វបាន​គេ​ជឿ​ថា​ជា​ដុំ​អាចម៍​ផ្កាយ​ធ្លាក់​មក​លើ​ផែន​ដី។

យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ថា​តើ​វា​ពិត​ជា​ធ្លាក់​មក​លើ​ផែន​ដី​មែន​ឬ​យ៉ាង​ណា បើ​ដូច្នេះ​មែន​ពួក​គេ​នឹង​ត្រូវ​រក​ទី​តាំង​របស់​វា​ឲ្យ​ឃើញ។ ហេតុ​ការណ៍​នេះ បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​អូស្ត្រាលី ថា​តើ​វា​មាន​ទំហំ​ពិត​ប៉ុណ្ណា, ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ប៉ុន្មាន ហើយ​មក​ពី​ផ្នែក​ណា​មួយ​នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ?

ចុចអាន ៖

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់