• 2018-09-03 02:00:15
  • ព័ត៌មាន

សារមន្ទីរជាតិប្រេស៊ីល អាយុកាល២០០ឆ្នាំ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ (វីដេអូ)

  • 2018-09-03 02:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គីភ័យ​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​ឯ​សារមន្ទីរជាតិ​ប្រេស៊ីល នៃ​ទីក្រុង Rio de Janeiro ដែល​ជា​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ប្រទេស។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​យប់ ថ្ងៃ​អាទិត្យ ទី០២ ខែ​កញ្ញា ឆ្នាំ២០១៩ ដោយ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​អគារ ដែល​មាន​ផ្ទុក​របស់​ជាង ២០លាន​គ្រឿង​នៅ​ក្នុង​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា មាន​អ្នក​រង​របួស​ឬ​ក៏​អត់ ហើយ​រឹត​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​បង្ក​ជា​ហេតុការណ៍​អគ្គីភ័យ​នេះ​ដែរ។

យ៉ាងណាមិញ ប្រធានាធិបតី​ប្រេស៊ីល លោក Michel Temer បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា «វា​គឺ​ជា​ថ្ងៃ​ដ៏​សែន​ក្រៀមក្រំ​សម្រាប់​ពលរដ្ឋ​ប្រេស៊ីល​ទាំង​អស់» ហើយ​បន្ថែម​ទៀត​ថា «តម្លៃ​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង មិន​អាច​វាស់​វែង​ដោយ​ការ​ខូចខាត​អគារ​នោះ​ទេ»៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់