• 2018-09-04 09:00:36
  • ចរាចរណ៍

ការ​ស្ថាបនា​រង្វង់​មូល​​នៅ​ម្ដុំ​​ដីក្រហម (ស្រ្តីបី​កួ​រស្រូវ)​ នឹង​បញ្ចប់​រួចរាល់​នៅ​ចុង​ខែ​នេះ

  • 2018-09-04 09:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្ថាបនា​រង្វង់​មូល​​ដី​ក្រហម​អម​ដោយ​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​ និង​រូប​ស្ត្រី​​ បី​កួរស្រូវ​នឹង​ត្រូវ​​បញ្ចប់​ការ​សាង​សង់​​ជា​ស្ថាពរ​នៅ​ចុង​ខែ​​កញ្ញា​នេះ។ នេះ​បើ​តាម​ប្រសាសន៍ ​លោក ម៉េត មាស​ភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​​ភ្នំពេញ ​បាន​ថ្លែង​ប្រាប់​។

លោក​បាន​បន្ថែម​ថា ​ការ​សាង​សង់​រង្វង់​មូល​នេះ​ ត្រូវ​បាន​ធ្វើ​​ឡើង​​ដូច​​គ្នា​ទៅ​​នឹង​រង្វង់​មូល​​នៅ​ទីតាំង​ផ្សេងទៀត​ ដោយមាន​ការ​រៀបចំ​សួន​ច្បារ និង​ភ្លើង​បំភ្លឺ​ដ៏​ស្រស់​ស្អាត ខណៈ​រង្វង់​​​មូល​នេះ​នឹង​អាច​ជា​ទី​តាំង​ប្រាប់​ពី​ភូមិសាស្ត្រ​ មក​កាន់​រាជធានី​ភ្នំពេញ ការ​បញ្ចៀស​ការ​កក​ស្ទះ​ ព្រម​ទាំង​​លើ​ក​សោភ័ណភាព​តំបន់​នោះ​ឱ្យ​កាន់​តែ​ស្រស់​ស្អាត។

អញ្ចឹង​ការ​ស្ថាបនា​​រង្វង់​មូល​នេះ​មាន​ការ​រៀប​ជា​ខឿន និង​ចម្លាក់​បី​កួស្រូវ ធ្វើ​ពី​ថ្មភក់ ដែល​មាន​ទំហំ​ធំ​ជាង​មុន​មួយ​គុណ​នឹង​ពីរ ហើយ​រូប​ស្រ្តី​បី​​កួរស្រូវ​នេះ​​ គឺ​យើង​ស្ថាប​នា​​តាម​រូបសំណាក​ដើម ដែល​​ធ្លាប់​សាង​សង់​នៅ​ទីតាំង​ដដែល​នេះ”។ ​

រង្វង់​មូល​​អតីត​ដី​ក្រ​ហម​​​ ឬ​ស្រ្តី​កាន់​កួរស្រូវ​ ​កាលពីមុន​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​​របស់​ខេត្ត​កណ្ដាល​ ​តែ​ពេល​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​រាជ​ធានី​ភ្នំពេញ​វិញ​​ ដែល​មាន​ទីតាំង​នៅ​ចំណុច​​ផ្លូ​វ​បំបែក​ជា៤​​ ​គឺ​ផ្លូវ​ជាតិ​លេខ​ ​​២​​ មាន​ពីរ​កំណាត់​ (ទៅ​ពី​តា​ខ្មៅ​​​​​ចូល​​​រង្វង់​មូល​ និង​ចេញ​ទៅ​ខេត្ត​​​​តា​កែវ​​​)​​ផ្លូវ​លេ​ខ​២០A​​​ និង​ផ្លូវ​ព្រៃក​​ជ្រៃ​ ​ស្ថិតនៅ​សង្កាត់​រលួស ​​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

លោក​សាំ​ ​ពិសិដ្ឋ​ នាយក​មន្ទីរ សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់​​​បាន​ឱ្យ​​ដឹងថា ​មន្ទីរ​បាន​​ដំណើរ​ការស្ថាបនា​ ​កែ​លម្អ​រង្វង់​មូល​ខាង​លើ​នេះ​ឱ្យ​មាន​សោភ័ណ​ភាព ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ​និង​ជំ​រុញ​ឱ្យ​បាន​រួច​រាល់​ទាន់​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​​ ។

ការងារ​ស្ថាបនា​រង្វង់​មូល​អតីត ដី​ក្រហមនេះ ​មាន​ការ​ចាក់ដី​​ និង​ខ្សាច់​លើកកម្ពស់​រង្វង់​មូល ​ស្ថាបនា​សួន​​ដាំ​ស្មៅ ផ្កា​ ដាំ​ដើម​ឈើ​ ​បង្គោល​ភ្លើង​​ និង​ការ​ស្ថាបនា​ផ្លូវ​បេតុង​ជុំវិញ​។​ ​រង្វង់​មូល​នេះ​មានការ​ដាក់​តាំង​រូប​សំណាក​​​ដែល​ធ្វើអំពី​ថ្មភក់ ប៉ុន្តែ​រូប​​សំណាក​​ស្ត្រី​កាន់​កួស្រូវ​ត្រូវ​បាន​ជំនួស​រូប ​សំណាក​ស្ត្រី​ទូល​ក្អម ដែល​ត្រូវ​យក​ចេញ​៕

រូបភាព៖ សាលារាជធានីភ្នំពេញ

អត្ថបទ៖ សុផល

មតិយោបល់