• 2018-09-09 02:03:06
  • សេដ្ឋកិច្ច

អ្នកជំនាញថា កម្ពុជាអាចដើរតាមគន្លងប្រទេសថៃ និងវៀតណាមលើវិស័យសំខាន់មួយ

  • 2018-09-09 02:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនធំៗនៅអឺរ៉ុប គ្រោងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា សម្លឹងឃើញប្រទេសមួួយនេះ អាចដើរតាមគន្លងប្រទេសថៃ និងវៀតណាម នាថ្ងៃអនាគត ដោយពួកគេអះអាងថា កម្ពុជាជាប្រទេសល្អប្រសើរសម្រាប់វិនិយោគ ជាពិសេសកំណើនទេសចរណ៍អន្តរជាតិកើនឡើងជាលំដាប់។

លោក Mauro Gasparotti នាយកគ្រប់គ្រងនៃក្រុមហ៊ុនSavills Hotelsបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមានកាលពីពេលថ្មីៗនេះថា យើងបានឃើញភាព លូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលនឹងជំរុញនូវការ អភិវឌ្ឍផ្នែកសណ្ឋាគារនាថ្ងៃអនាគត។

លោកបន្តថា “ឧស្សាហកម្មផ្នែកបដិសណ្ឋារកិច្ច ដើរតួនាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចហើយសក្តានុពលនាពេលអនាគតគឺធំធេងណាស់ និងត្រូវការអភិវឌ្ឍន៍កែច្នៃបន្ថែម”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៥,៦លាននាក់ និងនៅឆ្នាំនេះនឹងកើនឡើងដល់ជាង៦លាននាក់។

លោកMauro Gasparotti បានបន្តថា ការប្រើប្រាស់សក្តានុពលរបស់ប្រទេស ដែលមានប្រវត្តិសាស្រ្ត វប្បធ៌មដ៏រ៉ឹងមាំ និងផ្តល់នូវតំបន់បេតិកភ័ណ្ឌដ៏សម្បូរបែប យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជាអាចដើរតាមគន្លងប្រទេសថៃ និងវៀតណាម ដើម្បីក្លាយជាទិសដៅទេសចរណ៍នៅថ្ងៃឈប់សម្រាក ដែលត្រូវបានទទួលស្គាល់ជាសាកល។

ជាមួយគ្នានេះ លោកChristian Puchherនាយកប្រចាំទ្វីបអាស៊ីនៃសណ្ឋាគារHiltonបានមានប្រសាសន៍ថា ជាមួយនឹងប្រាក់ចំណូលកើនឡើង និងភាពងាយស្រួលនៃការធ្វើដំណើរតាមយន្តហោះទេសចរណ៍ និងអ្នកជំនួញជាច្រើនត្រូវបានទាក់ទាញមកកាន់ប្រទេសកម្ពុជា ដែលជាគោលដៅនៃប្រាសាទ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ខ្លួន ដ៏ខ្សាច់ដ៏អស្ចារ្យ ហើយជាការពិតណាស់ភ្ញៀវទេសចរណ៍ទាំងនេះរំពឹងថានឹងមានបន្ទប់សណ្ឋាគារល្អៗ លើសពីអ្នកធ្វើទេសចរណ៍ធម្មតា។

លោកបន្តថា “យើងគ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីវិនិយោគសណ្ឋាគារលំដាប់នាពេលខាងមុខឆាប់ៗនេះ នៅប្រទេសមួយនេះ”។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់