• 2018-09-09 07:04:25
  • ព័ត៌មាន

កូរ៉េខាងជើងដង្ហែក្បួនយោធាគម្រប់ខួប ៧០ឆ្នាំ ដោយគ្មានមីស៊ីលនុយក្លេអ៊ែរ (មានវីដេអូ)

  • 2018-09-09 07:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាង​ជើង បាន​បង្ហាញ​ក្បួន​យោធា​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ជា​ការ​រំលឹក​ខួប​លើក​ទី ៧០​នៃ​ការ​បង្កើត​ប្រទេស​របស់​ខ្លួន។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ការ​ដង្ហែ​ក្បួន​យោធា​នេះ គឺ​មិន​មាន​វត្តមាន​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​ដែល​អាច​កម្ទេច​អាមេរិក​បាន​នោះ​ទេ។ យោង​តាម​អ្នក​ជំនាញ​ជា​ច្រើន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ប្រហែល​ជា​មិន​បង្ហាញ​អាវុធ​ទំនើប​ៗ​របស់​ខ្លួន​នោះ​ទេ ដោយ​ហេតុ​ថា​ខ្លាច​អាមេរិក​មិន​សប្បាយ​ចិត្ត។

ទោះ​យ៉ាង​ណា​ក៏​ដោយ ក្បួន​ដង្ហែ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​រលូន និង​មាន​ការ​សរសេរ​ពាក្យ​ស្លោក​មួយ​ចំនួន​ដែល​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ព្រម​ទាំង​ជីវភាព​របស់​ប្រជាជន​កូរ៉េខាងជើង​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់