• 2018-09-10 09:37:13
  • សេដ្ឋកិច្ច

ផ្សារ​ទំនើបថ្មី​មួយ​ MiDTOWN MALL សុទ្ធតែហាងធំៗ ​ប្រកាស​ថ្ងៃ​បើកលក់​ហើយ​

  • 2018-09-10 09:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនើប MiDTOWN MALL ស្ថិតនៅ​ទីតាំង​កែង​រវាងផ្លូវ ២០០៤ និង​ផ្លូវ ១៣B ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Kao Cheng International Enterprise Co.,Ltd. ក្នុង​ទំហំ ៨ ៨៨១ ម៉ែត្រការ៉េ នឹង​ចាប់​ផ្តើម​ដំណើរការ នៅ​ខែ ធ្នូ ឆ្នាំ ២០១៨ នេះហើយ។

សម្រាប់​ការ​បើក​សម្ពោធ​សាកល្បង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ ០១ ធ្នូ ២០១៨ ហើយ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ ២៤ ធ្នូ ២០១៨ ។ ផ្សារ​ទំនើប​នេះ​មាន ៣ ជាន់ ដែល​ប្រមូល​ផ្តុំ​ដោយ​ហាង​ដ៏​សម្បូរ​បែប​រួមមាន​ហាង​លក់​អាហារ ភេសជ្ជៈ​គ្រប់​មុខ រោងកុន ផ្សារ និង​កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​មនុស្ស​ជំទង់​។ ផ្សារ​ទំនើ​បឡាក់​គី (Lucky Supermarket) និង​រោង​ភាព​យ​ន្ត លេ​ជេន (Legend Cinema) ក៏​នឹង​បើក​ដំណើរការ​នៅ​ផ្សារ​ទំ​នើ​ប MiDTOWN MALL ក្នុងពេល​ឆាប់ៗ​នេះដែរ​។

ផ្សារ​ទំនើប​នេះ​មាន​តូប​សរុប​ចំ​នួន ៣២ ចាប់ពី​ទំហំ​តូច​ទៅ​ម​ធ្យ​ម​ និង​ធំ​ស្តង់​តូចៗ​ចំនួន ២ និង​កន្លែង​ដាក់​ម៉ាស៊ីន​ដក​ប្រាក់ (ATM) ចំនួន ៣​។ បើ​គិត​ជា​ភាគ​រ​យ ទីតាំង​សម្រាប់​ការកម្សាន្ត​មាន ៤៤% ភោជនីយដ្ឋាន​មាន ៣២% ផ្សារ​ទំនើប​មាន ២៣% និង​ផ្សេង​ទៀត​សម្រាប់​សេវាកម្ម​ផ្សេងៗ​។

លោកស្រី លីន យិន​ជុន អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Kao Cheng International Enterprise Co., Ltd. បាន​ថ្លែងថា​ លោកស្រី​ចង់​បង្កើត​ម៉ាក​យីហោ MiDTOWN MALL ឱ្យ​ក្លាយជា​ប្រតិបត្តិ​ករ​ផ្សារ​ទំនើ​ប ដែល​ជ្រើសរើស​ដៃគូ​សហការ ជា​ជាង​អ្នក​ជួល​ផ្សារ​។

លោកស្រី​បាន​និយាយថា៖ "​យើង​មិន​ចង់​បង្កើត​ម៉ាក​យីហោ MiDTOWN MALL ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ផ្សារ​ទំនើ​ប​ ដែល​បង្កើត​ត្រឹមតែ​ទំ​នាក់​ទំ​នង​រវាង​អ្នក​ជួល និង​ម្ចាស់​ផ្សារ​ប៉ុណ្ណោះទ ប៉ុន្តែ​យើង​សង្ឃឹមថា​នឹង​បង្កើត 'គំរូ​ជំនួ​ញ​ផ្សារ​ទំ​នើ​ប​ថ្មី​' ជាមួយ​ដៃគូ​ទាំងអស់​ដើម្បី​បង្កើត​តម្លៃ​ខ្ពស់​បំផុត​។ យើង​នឹង​មិន​បង្កើត​ការ​ប្រកួតប្រជែង​ដោយ​មិន​សម​ហេតុផល ហើយ​យើង​នឹង​មិន​ទុក​អ្នកណាម្នាក់​ចោល​នោះទេ​។ យើង​នឹង​ប្រយុទ្ធ​គ្នា​ជាមួយគ្នា ហើយ​យើង​នឹង​រីកចម្រើន និង​ជោគ​ជ័យ​ជាមួយគ្នា​"៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់