• 2018-09-12 07:54:07
  • ព័ត៌មាន

ភ្ញៀវភ្លេចទូរស័ព្ទក្នុងតាក់ស៊ី ខំជិះយកទៅឲ្យវិញ តែបែរជួបរឿងហួសចិត្តបំផុត (មានវីដេអូ)

  • 2018-09-12 07:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​អ្នក​បើក​តាក់​ស៊ី​ម្នាក់​ឈ្មោះ Chen Wenyou បាន​ដាក់​ភ្ញៀវ​ចុះ​នៅ​ខុនដូរ​មួយ​កន្លែង​តាម​ផ្លូវ Segar នៃ​ប្រទេស​សិង្ហបុរី ក្រោយ​មក​ក៏​ស្រាប់​តែ​ឃើញ​ទូរស័ព្ទ​ដែល​ភ្ញៀវ​ភ្លេច​ក្នុង​ឡាន​របស់​ខ្លួន។

ភ្លាម​នោះ លោក​ក៏​បាន​សម្រេច​ចិត្ត​ជិះ​ត្រលប់​ទៅ​ខុន​ដូ​ដើម្បី​ប្រគល់​ទូរស័ព្ទ​ដល់​ភ្ញៀវ​វិញ។ ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​បំផុត លោក​មិន​ត្រឹម​តែ​មិន​បាន​ទទួល​ពាក្យ​អរគុណ​មក​វិញ​នោះ​ទេ តែ​ថែម​ទាំង​ត្រូវ​បាន​បុរស​ជា​ភ្ញៀវ​វាយ​ដំ​ដូច​សត្វ​ធាតុ​ទៅ​វិញ។ ជាក់​ស្ដែង បុរស​ជា​ភ្ញៀវ​បាន​យល់​ច្រឡំ​ថា​លោក Chen លួច​ទូរស័ព្ទ​របស់​ខ្លួន ក៏​ស្ទុះ​ទៅ​វាយ​យ៉ាង​ឃោរឃៅ​បណ្ដាល​ឲ្យ​រង​របួស​ក្បាល និង​ចង្កេះ​ខាង​ឆ្វេង។

យោង​តាម​កាសែត Lianhe Wanbao ​ឲ្យ​ដឹង​ថា បុរស​ជា​ជន​ល្មើស​មាន​ឈ្មោះ Li Yaojie អាយុ ៤០​ឆ្នាំ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​ធនាគារ​ចំនួន ៤​សប្ដាហ៍ និង​ពិន័យ​ជា​ប្រាក់ ៥ ពាន់​ដុល្លារ​ទៀត​ផង។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ទៅ​លើ​លោក Chen ដែល​ជា​អ្នក​បើក​តាក់ស៊ី។

គួរ​ឲ្យ​ដឹង​ថា វីដេអូ​នៃ​សកម្មភាព​ទាំង​ស្រុង ត្រូវ​បាន​ថត​ដោយ​អ្នក​ប្រើប្រាស់ Facebook ម្នាក់​ដែល​ឃើញ​ហេតុ​ការណ៍​ផ្ទាល់ ហើយ​អ្វី​ដែល​ហួស​ចិត្ត​ជាង​នេះ​ទៅ​ទៀត បុរស​ជា​សន្ដិសុខ​នៅ​ក្បែរ​នោះ​បែរ​ជា​អើពើ​ជួយ​បុរស​រង​គ្រោះ​នោះ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Coconut ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់