• 2018-09-13 04:26:33
  • ព័ត៌មាន

នៅ ២ថ្ងៃទៀតដល់ពេលជុំគ្នាសម្អាតទីក្រុងហើយ ឲ្យច្បាស់ពីរបៀប និងរបស់ត្រូវត្រៀមចូលរួម

  • 2018-09-13 04:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​នេះ ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សម្អាត​ ដឹក​នាំ​ដោយ​​ក្រសួង​​បរិស្ថាន «ទិវា​សម្អាត​ពិភពលោក» លើក​ដំបូង​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់ ១៥០០០នាក់​ហើយ។ ​នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពីក្រុមការងារ​សហការ​​​រៀប​ចំ​ព្រឹត្តិការណ៍នេះគឺ GoGreen Cambodia និង Let's Do It

«យើង​នៅ​តែ​រំពឹង​ថា​នឹង​មាន​អ្នក​បន្ត​ចុះ​ឈ្មោះ​ចូល​រួម​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃ​ចាប់​ផ្តើម​តែ​ម្តង ព្រោះ​នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​សម្អាត​ ១​ថ្ងៃ​ទេ តែ​វា​ជា​សកម្មភាព​តូច​មួយ​ដែល​មាន​អត្ថន័យ​ធំ។ វា​នឹង​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គីភាព ការ​រួម​គ្នា​ជា​ថ្លុង​មួយ ក្នុង​គោល​ដៅ​តែ​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​ស្រលាញ់ និង​ចង់​ឲ្យ​ប្រទេស​យើង​មាន​បរិស្ថាន​ស្អាត»។ លោក​ស្រី​បន្ថែម។

នៅ​តែ ២ថ្ងៃ​ទៀត​ប៉ុណ្ណោះ! ប្រញាប់​ឡើង​ Be Part Of Something Big ​ ​ចុះ​ឈ្មោះ​ឥលូវ​នេះ នៅទីនេះ

ចង់​ចូល​រួម​គឺ​ងាយ​ស្រួល​បំផុត ដោយ​អ្នក​អាច​ចូល​រួម​ពី​ចំណុច​ចាប់​ផ្ដើម​មុខ​ក្រសួង​បរិស្ថាន នៅ​ម៉ោង ៦ព្រឹក ឬ ចូល​រួម​ត្រង់​ចំណុច​មួយ​ណា​ក៏បាន​នៅ​តាម​ផ្លូវ​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ដើរសម្អាត​តាម​ផែន​ទី​សម្អាត។ ការ​ដើម​សម្អាត​ត្រូវ​បញ្ចប់​ត្រឹម​ម៉ោង​១១ថ្ងៃត្រង់ដោយ​ត្រូវ​មក​ជុំ​គ្នា​នៅ​មុខ​ក្រសួង​បរិស្ថាន​ដើម្បី​បិទ។

ត្រូវ​គិត​ពី​សុវត្ថិភាព និង​សុខភាព​ជា​ចម្បង! អីចឹង​កុំ​ភ្លេច​ត្រូវ​ត្រៀម​របស់​ទាំង​នេះ​៖

បើ​នៅ​តែ​ពិបាក​សម្រេច​ចិត្ត​ តោះ​! មើល​វីដេអូ​នេះ​ទៅ ដើម្បី​ឲ្យ​យល់​ច្បាស់​ពី​សកម្មភាព​ និង​គោលបំណង​នៃ ទិវា​សម្អាត​ពិភព​លោក​នៅ​កម្ពុជា​៖

អត្ថបទ៖ ដេត លីដា

មតិយោបល់