• 2018-09-14 04:30:00
  • សេដ្ឋកិច្ច

ចំកណ្ដាលក្រុងតែម្តង ដឹងផ្សារលំដាប់ស្តង់ដារ The Bridge Lifestyle Mall មានចំណុចទាក់ចិត្តម៉េចខ្លះទេ?

  • 2018-09-14 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែល​មាន​ទីតាំង​ក្បែរមជ្ឈមណ្ឌល​កោះពេជ្រ និង​ផ្សារ​ទំនើប AEON Mall ភ្នំពេញ កំពុង​ត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ នា​ចុង​ឆ្នាំ​នេះ។

បើក​ចំ​កណ្ដាល​ក្រុង ដែល​ពោរពេញ​ដោយ​ផ្សារ​ទំនើប និង​ហាង​ល្បីៗ​ស្រាប់​ហើយ​នោះ ក្រុមការងារ​របស់ The Bridge Lifestyle Mall ​បាន​​​បញ្ជាក់​ថា វា​មិន​ត្រឹម​តែ​ជា​ផ្សារ​ទំនើប​មួយ​ប៉ុណ្ណោះ​ទេ តែ​​វា​មាន​លក្ខណៈ​ខុស​ពី​ផ្សារ​ដទៃ និង​ផ្ដល់​ជូន​បទពិសោធន៍​ទិញទំនិញ​ប្លែក​ជាង​ទីណា​ទាំង​អស់​ក្នុង​តំបន់។

ពេល​បោះ​ជំហាន​ចូល​ក្នុង​​បរិវេណ​ផ្សារ​ភ្លាម អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា នេះ​គឺ​ជា​ទីតាំង​សម្រាប់​អ្នក​ចូល​ចិត្ត​បែបផែន​រស់​នៅ​បែប​ទំនើបៗ សូម្បី​តែ​ការ​តុបតែង​នៅ​ខាង​ក្នុង​ ប្រៀប​ដូចជា អគារ​នៅ​ទីក្រុង​ New York ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ភ្នំពេញ។ ឯ​របៀប​​ជួល​តូប និង​លក់​ដូរ​ ក៏​ប្លែក​ពី​កន្លែង​ដទៃ​ដែរ។

ក្រៅ​​ពី​​ដើរ​ទិញ​ទំនិញ អ្នក​ក៏​​អាច​សោយសុខ​ជា​មួយ​​សេវាកម្ម​ម៉ាស្សា ស្ប៉ា សម្រាក​នៅ​តំបន់​លម្ហែ​អារម្មណ៍ និង​ទិញ​គ្រឿង​សម្អាង​មាន​គុណភាព​ខ្ពស់​ជា​ដើម។ ក្នុង​នោះ ក៏​មាន​មជ្ឈមណ្ឌល​ពិនិត្យ​ និង​ថែរក្សា​សុខភាព​លំដាប់​ខ្ពស់​មក​ពី​សិង្ហបុរី ដែល​មាន​ឆន្ទៈ​ចូល​មក​បម្រើ​វិស័យ​សុខាភិបាល​ខ្មែរ ឲ្យ​កាន់​តែ​ប្រសើរ​ផង​ដែរ។

The Bridge Lifestyle Mall មាន​ផ្ដល់​​ជម្រើស​នៃ​ការ​ញ៉ាំ​​ច្រើន​ប្រភេទ ជាមួយ​ហាង​កាហ្វេ​ និង​អាហារ​យីហោ​ល្បី​លំដាប់​ពិភពលោក​​យ៉ាង​ច្រើនសម្បូរ​បែប​ដូចជា ហាង ​Soups ​មក​ពី​ ម៉ាឡេស៊ី មាន Hot-Pots មក​ពី​ ​ចិន Milk Tea និង​ Bubble Tea មាន​ប្រភព​នៅ​ទីក្រុង​ហុងកុង ហាង Yakitori ពី​សិង្ហបុរី និង​ហាង​ BBQ រសជាតិ​ដើម​ពី​កូរ៉េ​ជាដើម។

អ្វី​ដែល​កាន់​តែ​រំភើប​ទៀត​នោះ គឺ The Bridge Lifestyle Mall ក៏​មាន​លក់​ឧបករណ៍​អេឡិចត្រូនិក​​ច្រើន​​សម្បូរ​បែប រួម​មាន​ទូរសព្ទ​ដៃ គ្រឿង Accessories ឧបករណ៍តន្ត្រី ឧបករណ៍​សំឡេង ដែល​សុទ្ធ​តែ​ជា​ម៉ាក​ល្បីៗ នឹង​អាច​អង្រួន​ចិត្ត​អ្នក​​​និយម​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​​ទាំង​អស់​ជាប់​ចិត្ត​មិន​ខាន។

លើស​ពី​នោះ ​ផ្សារ​ទំនើប​នេះ ក៏​មាន​ទីតាំង​​កម្សាន្ត​​ដ៏​ធំ​មួយ​ សម្រាប់​កុមារ​តូចៗ និង​មនុស្ស​ធំ​​​រីករាយ​បាន​​ដោយ​ក្នុង​នោះ​មាន​ទាំង​ហ្គេម​​ជា​លក្ខណៈ Virtual Reality Gaming និង​បែប​​អេឡិចត្រូនិក។

កុំ​ភ្លេច! ជួប​គ្នា​នៅ​ចុង​ឆ្នាំ​នេះ ហើយ​ឆែក​មើល​ទាំង​អស់​គ្នា ថា​មាន​អ្វី​ពិសេស​ខ្លះ?

ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​ពី​ផ្សារ​ទំនើប​នេះ អ្នក​អាច​ទាក់ទង៖

  • អ៊ីមែល៖ sreichan@urbanassetsolutions.com
  • លេខ​ទូរសព្ទ +855 (0)99 999 691
  • Facebook Page: The Bridge Lifestyle Mall

អត្ថបទ៖ សុខណា

មតិយោបល់