• 2018-09-14 07:57:11
  • ព័ត៌មាន

ឌូតឺតេ ធ្វើក្បាច់ DAB តាមម្ចាស់មេដាយមាស គួរឲ្យអស់សំណើចបំផុត (មានវីដេអូ)

  • 2018-09-14 07:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ក្ដារ​ស្គី​មក​ពី​ហ្វីលីពីន​ឈ្មោះ Magielyn Didal បាន​ជម្រុញ​ឲ្យ​បុរស​ខ្លាំង Duterte ធ្វើ​ក្បាច់ DAB ជាមួយ​ខ្លួន​នៅ​ក្នុង​ពិធី​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អត្តពលិក​ដែល​ឆ្នើម​នៅ​កីឡា​អាស៊ី​ឆ្នាំ ២០១៨ កាល​ពី​ថ្ងៃ​ពុធ​ទី ១២​ខែ​កញ្ញា​កន្លង​ទៅ។

ក្នុង​ពិធី​ដែល​ប្រព្រឹត្ត​ឡើង​នៅ​វិមាន Malacañang ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​វ័យ ១៩​ឆ្នាំ បាន​បញ្ចុះ​បញ្ចូល​ឲ្យ​បុរស​ខ្លាំង​ហ្វីលីពីន​ធ្វើ​ក្បាច់ DAB បាន​សម្រេច។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៀត លោក​ក៏​បាន​បញ្ចេញ​ក្បាច់​កាប់​ការ៉ាត់តេ​ជា​ការ​លេង​សើច​ជា​មួយ​នឹង​នាង​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​អត្តពលិក​ហ្វីលីពីន​ដែល​ឈ្នះ​មេដាយ​មាស​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ជាង ១១ ម៉ឺន​ដុល្លារ, សម្រាប់​មេដាយ​ប្រាក់ ទទួល​បាន​ជាង ៣​ម៉ឺន​ដុល្លារ និង​មេដាយ​សំរឹទ្ធ​ទទួល​បាន​ជាង ១​ម៉ឺន​ដុល្លារ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ ABS-CBN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់