• 2018-09-15 07:05:00
  • ចរាចរណ៍

ត្រឹម១ថ្ងៃ នៃខែកញ្ញានេះ កម្ពុជាមានគ្រោះថ្នាក់​ចរាចរណ៍ ១០ដង ទូទាំងប្រទេស ដោយសារហេតុផល ៤នេះ

  • 2018-09-15 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក ​(​យប់​៤​លើក​)។

បញ្ហានេះ បានបណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ របួសធ្ងន់ ៨​នាក់ មិន​ពាក់មួក​សុវត្ថិភាព ​ពេល​គ្រោះថ្នាក់ ៦​នាក់ (​យប់​២​លើក​) ។​

គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​ សរុប ២០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ៩​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា មូល​ហេតុ​ ៤​ ដែល​បណ្ដាល ​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មក​ពី ករណី​ល្បឿន ៣​លើក ​(​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ ៣​លើក​, មិន​ប្រកាន់​ស្ដាំ ១​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ៣​លើក ។​

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ៨​លើក ផ្លូវ​ខេត្ត ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​តូច ៧​លើក រថយន្ត​ធំ ១​លើក ។​

ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ចាម ២​លើក ស្លាប់​២​នាក់​, កំពង់ស្ពឺ ២​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្ត​កំពង់ធំ ១​លើក ស្លាប់​១​នាក់ ។​

ប្រភពរូបភាព ដើមអម្ពិល

​សូម​បញ្ជាក់​ថា របាយការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១១៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥៣​នាក់ របួស​សរុប ១៥១​នាក់ របួសធ្ងន់ ១១៤​នាក់ របួសស្រាល ៣៧​នាក់៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់