• 2018-09-15 09:14:26
  • ការអប់រំ

ឆ្ងល់អត់ ហេតុអីកូន​ប្រុស​ដូច​ឪពុក​ច្រើន​ជាង​ម្តាយ ទាំងនេះជាហេតុផល

  • 2018-09-15 09:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ខុស​ពី​ម្តាយ។ លេង​ខុស​គ្នា រៀប​មើល​ខុស​គ្នា និង វិធីសាស្រ្ត​ចិញ្ចឹម​កូន​ផ្សេង​ពី​ម្តាយ។ ក្មេង​ប្រុស​រៀន​ពី​ឪពុក​គេ​ដោយ​មិន​ដឹង​ខ្លួន ពី​ព្រោះ​ឪពុក​មាន​ឥទ្ធិពល​លើ​កូន​ប្រុស​តាំង​ពី​ពេល​ទារក​កើត​មក​រហូត​ដល់​ធំ​ធាត់។

វេបសាយ​ Family Education បាន​លើក​ឡើង​ថា​មាន​កូន​ប្រុស​ធំ​ពេញវ័យ​ជា​ច្រើន​បាន​សារភាព​ថា​ពួកគេ​ចង់​យក​គំរូ​តាម​ឪពុក​របស់​គេ។ ក្មេង​ប្រុស​ រៀន​អំពី​ភាព​ជា​បុរស​អំពី​អ្វី​ដែល​មនុស្ស​ប្រុស​ចូលចិត្ត និង មិន​ចូល​ចិត្ត​បាន​យ៉ាង​លឿន​ពី​ឪពុក។

ស្រមៃ​ថា​នៅ​ពេល​ដែល​ប្តីប្រពន្ធ​មួយ​គូ​ទើប​បាន​កូន​ប្រុស​ដំបូង។ ឪពុក​​តែង​រិះរក​វិធី​ថ្មីៗ​ប្លែកៗ​ដើម្បី​ឲ្យ​កូន​ប្រុស​បាន​លេង​សើច​សប្បាយ។

បណ្ឌិត Ross Parke នៅ​សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បាន​និយាយ​ថា​ឪពុក​អាច​ស្វែង​យល់​ពី​អារម្មណ៍​ផ្លូវ​ចិត្ត​កូន​ប្រុស​ដូច​ម្តាយ​ដែរ ប៉ុន្តែ​វិធី​ដែល​ពួកគេ​ឆ្លើយ​តប​ទៅ​កូន​ខុស​គ្នា។ ការ​លេង និង ភាព​សកម្ម​របស់​ឪពុក​បាន​បង្រៀន​ទារក​ឲ្យ​សកម្ម និង ស្វែង​យល់​ពី​មនុស្ស​ជុំវិញ​ខ្លួន។

ការ​ស្រាវជ្រាវ​បង្ហាញ​ដោយ​គ្មាន​ការ​សង្ស័យ​ថា​ឪពុក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​លូតលាស់​ខាង​អារម្មណ៍​ រាងកាយ និង ការ​យល់​ដឹង​របស់​កូនៗ ចាប់​ពី​គ្រា​ដំបូង​នៃ​ជីវិត​របស់​ពួកគេ។

ក្មេង​ប្រុស​ដែល​ឪពុក​ស្រឡាញ់ ហើយ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ចេះ​មើល​ថែ​កូន​​បាន​ល្អ បង្ហាញ​ថា​ក្មេងប្រុស​​មាន​បញ្ហា​តិចតួច​បំផុត​នៅ​ក្នុង​ជីវិត​សិក្សា មិត្តភក្តិ និង មាន​អាកប្បកិរិយា​ត្រឹម​ត្រូវ។ ប្រភព​ខាង​លើ​បន្ត។

តាំង​ពី​សតវត្ស​ទី​១៩ នៅ​ពេល​ដែល​ឪពុក​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ ហើយ ត្រូវ​ទៅ​រយៈពេល​យូរ កូន​ប្រុស​ត្រូវ​គេ​បង្រៀន​វិជ្ជា និង ការងារ​ដូច​ឪពុក​ដោយ​សង្ឃឹម​ថា​នឹង​ដើរ​តាម​គន្លង​ឪពុក៕

ប្រភព៖ Family Education ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់