• 2018-09-16 03:20:30
  • សេដ្ឋកិច្ច

អ្នកណាថាភ្នំភ្លើងគួរឲ្យខ្លាច! មកមើល១៦សន្លឹកនៃភ្នំភ្លើងដ៏ស្រស់ស្អាតបំផុតក្នុងលោក

  • 2018-09-16 03:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​កំពូល​ភ្នំ​ដ៏​អស្ចារ្យ រហូត​ដល់​ភ្នំ​ដែល​ព័ទ្ធ​ដោយ​ទឹក​បឹង​ខៀវ​ស្រងាត់ រូប​ភាព​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​សម្រស់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​របស់​ពិភពលោក។

​ភ្នំភ្លើង​​ដែល​រាប់​តាំង​ពី​ប្រទេស​អ៊ីស្លង់ កោះ​ហាវ៉ៃ​សហរដ្ឋអាមេរិក ដែល​មាន​អាយុ​​ប្រមាណ ៣០០ ០០០ ឆ្នាំ រហូត​ដល់​ភ្នំ​ភ្លើង​​​ដ៏​សម្បូរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

សព្វថ្ងៃ​តំបន់​នេះ​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​ទេសចរ​ដែល​ចូលចិត្ត​ដើរ​ភ្នំ មាន​ទេសភាព​​ដ៏​ស្រស់​ស្អាត​ ដែល​មាន​ផ្លូវ​​តាម​មាត់​សមុទ្រ​ព័ទ្ធ​ជុំវិញ​ភ្នំ​ភ្លើង។

ដោយ​ឡែក ប្រទេស​ឥណ្ឌូណេស៊ី​បាន​ក្លាយ​ជា​តំបន់​មួយ​ក្នុង​ចំណោម​ចំណុច​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​សម្រាប់​ទេសភាព​ភ្នំ​ភ្លើង​​ដ៏​ស្រស់​ស្អាត និង ភ្នំ​ភ្លើង​ដែល​នៅ​សកម្ម​ច្រើន​ជាង​ប្រទេស​ណា​ណា​ទាំង​អស់ សរុប​១២៧ ដែល​អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​១៦​សន្លឹក​បង្ហាញ​បី​ទិដ្ឋភាព​អស្ចារ្យ​របស់​ភ្នំ​ភ្លើង​ទាំង​នោះ៖

១ រូប​នេះ​ថត​នៅ​កម្ពស់ ២៣២ ម៉ែត្រ​ដោយ​អ្នក​ថត​រូប​ឈ្មោះ Chase O ជា​ភ្នំ​ភ្លើង​ដ៏​ចំណាស់​មួយ​នៅ​កោះ​ហាវ៉ៃ​សហរដ្ឋអាមេរិក មាន​អាយុ ៣០០ ០០០ មក​ហើយ។

២ ភ្នំ​ភ្លើង​តាល់​នៅ​ប្រទេស​ហ្វីលីពីន។ វា​ជា​ភ្នំ​ភ្លើង​ដែល​សកម្ម​​លំដាប់​ទី​២​នៅ​ប្រទេស​នេះ ដែល​មាន​ការ​ផ្ទុះ​ជាង​៣០​លើក​មក​ហើយ។

៣ ទិដ្ឋភាព​ពណ៌​ដូច​មាស​របស់​ភ្នំ​ភ្លើង​វ៉ូស៊ូវីស​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ។ មាន​កន្លែង​ចត​ឡាន និង ផ្លូវ​ដើរ​ដែល​អាច​ឡើង​ទៅ​ដល់​មាត់​រណ្តៅ​ភ្នំ​ភ្លើង។

៤ រូបភាព​លើ​លំហ​នៃ​ភ្នំភ្លើង​ដែល​មាន​ស្មៅ​ខៀវខ្ចី​នៅ​ប្រទេស​អ៊ីស្លង់។ ថត​ដោយ Luca Micheli។

៥ រូប​ថត​ដោយ​ដ្រូន​ពី​លើ​ភ្នំភ្លើង អ៊ី​ជេន (Ijen) ភាគ​ខាង​លិច​កោះ​ជ្វា​ប្រទេស​ឥណ្ឌូណេស៊ី នា​​​ពេល​ព្រឹក​ព្រហាម។

៦ Zhang Tianqi បាន​ផ្តិត​យក​ទិដ្ឋភាព​​ភ្នំភ្លើង​​នៅ​ខេត្ត​ម៉ុងហ្គោល​ខាង​ក្នុង ភាគ​ខាង​ជើង​ប្រទេស​ចិន​ជាប់​ព្រំ​ប្រទល់​ប្រទេស​ម៉ុងហ្គោល។ ជា​ភ្នំ​ភ្លើង​ដែល​​ដុះ​ដោយ​ស្មៅ​បៃតង​ខ្ចី ហើយ យើង​អាច​មើល​ឃើញ​មនុស្ស​ដើរ​ឡើង​ភ្នំ​នេះ។

៧ Yosh Ginsu បាន​ថត​រូបភាព​នៃ​ផ្សែង​ក្រាស់​ឃ្មឹក​ និង ផេះ​ដែល​កំពុង​ហុយ​ចេញ​ពី​ភ្នំ​ភ្លើង​ស៊ីណាប៊ុង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ភ្នំ​ភ្លើង​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ​។

៨ ជា​ភ្នំ​ភ្លើង​មួយ​ទៀត​ដែល​ស្ថិត​នៅ​ជួរ​ភ្នំ​ភ្លើង ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេស​ឥណ្ឌូណេស៊ី។ មិន​ឆ្ងាយ​ពី​នោះ​ប៉ុន្មាន​ យើង​អាច​មើល​​ឃើញ​ផ្ទះ​របស់​សហគមន៍​ដែល​រស់​នៅ​ក្បែរ​ភ្នំ​ភ្លើង​នោះ។

៩ ផ្លូវ​ក្រាល​កៅ​ស៊ូ​​បាន​នាំ​អ្នក​ទៅ​កាន់​ភ្នំភ្លើង​ដ៏​ស្រស់ស្អាត​មួយ​ស្ថិត​នៅ​ក្នុង​ឧទ្យាន Snæfellsjökull ប្រទេស​អ៊ីស្លង់។

១០ ជ្រុង​មួយ​ទៀត​នៃ​ភ្នំ​​ភ្លើង​សកម្ម Ijen ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បង្ហាញ​ពី​ទឹក​បឹង​​មាន​ពណ៌​ដ៏​ស្រស់​ស្អាត​ប៉ុន្តែ​​ទឹក​នេះ​មាន​កម្រិត​ជាតិ​អាស៊ីត​ខ្ពស់​បំផុត និង ទឹក​បឹង​ផ្ទុក​សារធាតុ​ស្ពាន់ធ័រ​។

១១ ភ្នំ​ភ្លើង ជូដាងយ៉ា (Chu Dang Ya ) ​ដែល​ជុំវិញ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​វាល​ស្រែ ស្ថិត​នៅ​ក្នុង​​ខេត្ត​​ជាឡាយ (Gia Lai) ប្រទេស​វៀតណាម ដែល​ដី​ស្រែ​​ជុំវិញ​ភ្នំភ្លើង​នេះ​មាន​ជីវជាតិ​បំផុត ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ ប្រយោជន៍​សម្រាប់​ការ​ដាំដុះ។

១២ ភ្នំ​ភ្លើង​ Batur មាន​សម្រស់​ដ៏​ស្រស់​ស្អាត​ ស្ថិត​នៅ​លើ​កម្ពស់​ខ្ពស់​បំផុត​នៃ​កោះ​បាលី ៣ ០៣០ (កម្ពស់​ជាង​ ៣ ពាន់​ម៉ែត្រ​ពី​ដី)។

១៣ រូបភាព​ពណ៌​មាស​នៃ​ភ្នំ​ភ្លើង​មួយ​ទៀត​ស្ថិត​នៅ​កោះ​បាលី។ ភូមិ​មួយ​យើង​អាច​មើល​ឃើញ​នៅ​លើ​ក្បែរ​មាត់​រណ្តៅ​លើ​កំពូល​ភ្នំ។

១៤ ភ្នំ​ភ្លើង​ស៊ីណាប៊ុង​នៅ​​ភាគ​ខាងលិច​កោះ​ស៊ូម៉ាត្រា​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ផ្ទុះ​កាល​ពី​​ឆ្នាំ ២០១៤

១៥ ទេសភាព​ភ្នំភ្លើង Rinjani នៅ​លើ​កោះ Lombok ប្រទេស​ឥណ្ឌូនេស៊ី ទឹក​បឹង​ធម្មជាតិ​មាន​ពណ៌​ខៀវ និង ថ្ម​មាន​ពណ៌​ក្រហម។

១៦ កោះ​ភ្នំ​ភ្លើង​​នៅ​ជិត​ឆ្នេរ​សមុទ្រ​ប្រទេស​ហ្វីលីពីន

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់