• 2018-09-17 08:19:31
  • ចរាចរណ៍

កំណាត់ផ្លូវជាតិលេខ០៦ ចាប់ពី​មុខសណ្ឋាគារ​សាតូ ដល់មុខវត្តព្រែកលាប​ ត្រូវផ្អាកបណ្ដោះអាសន្ន

  • 2018-09-17 08:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណាត់​ផ្លូវ​ជាតិ​លេខ​០៦​ ​ចាប់ពី​មុខ​សណ្ឋាគារ​ណាសាតូ ដល់​មុខ​វត្ត​ព្រែក​លាប​ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ត្រូវ​ប្រកាស​បិទ​ចរាចរណ៍ ​បណ្តោះ​អាសន្ន ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​តទៅ​ ដើម្បី​ធ្វើ​ការងារ​ជួសជុល​ចាក់​បេតុង​ឆ្អឹង​ដែក​នៅ​លើ​ចំហៀង​ផ្លូវ​នេះ​។ នេះ​បើ​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​​រាជធានី​ភ្នំពេញ​នៅ​មុន​នេះ​បន្តិច។​​

ដើម្បី​សម្រួល​ចរាចរណ៍​​ក្នុង​អំឡុង​ពេល​មាន​ការដ្ឋាន​ជួស​ជុល​ រដ្ឋបាល​រាជធានី​ ស្នើ​ឲ្យ​​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​វាង​តាម​ផ្លូវ​ក្នុង​​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន OCIC វិញ​ ឬ​ផ្លូវ​ក្រវ៉ាត់​ក្រុង​វិញ​​ ។ ​គួរ​បញ្ជាក់​ថា អាជ្ញាធរ​ នឹង​​បើក​ឲ្យ​​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​នេះ​ជា​ធម្មតា​វិញ ​នៅ​ពេល​បញ្ចប់​ការងារ​ជួសជុល​បាន​​រួចរាល់៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់