• 2018-09-17 10:27:58
  • ចរាចរណ៍

សូមជ្រាបជាដំណឹង! សូមប្រជាពលរដ្ឋ ហាមធ្វើដំំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ដាច់ខាត

  • 2018-09-17 10:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ម៉ោង ១៧:០០ នាទី ល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ កំណាត់ផ្លូវជាតិលេខ ៤ ត្រង់​ចំណុច​ស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ ផ្អាក​មិនឲ្យធ្វើចរាចរឆ្លងកាត់ទាំងស្រុងហើយ។ នេះ​បើ​តាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។

ការ​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នេះ​គឺ បន្ទាប់​ពី​ទឹកស្ទឹង​សំរោង​បាន​បន្តកើន​ឡើង​ហូរហៀរ​ពី​លើ​ផ្លូវ​ជាតិ និងស្ពានប្រវែងប្រមាណ ៥០០ ទៅ ៦០០ ម ក្នុងជម្រៅពី ០,៥០ម - ០,៧០ ម។ នៅពេលនេះកម្លាំងសមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​មមាញឹក​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍៕

រូបភាព៖ ក្រសួងធនធានទឹក អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់