• 2018-09-19 07:55:25
  • ព័ត៌មាន

ភ្ញៀវទេសចរចិន ធ្វើឲ្យម្ចាស់ផ្ទះក្អួតឈាម ក្រោយចាកចេញទៅទាំងបែបនេះ

  • 2018-09-19 07:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ស្រី​ជនជាតិ​ចិន ៣នាក់ បាន​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពួក​នាង​បាន​ចាកចេញ​ពី​ផ្ទះ​ជួល​របស់​ក្រុមហ៊ុន Airbnb នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​បន្សល់​ទុក​នូវ​ភាព​រញ៉េរញ៉ៃ និង​សំរាម​ពេញ​ផ្ទះ​តែម្ដង។

បើ​តាម​រូបថត​ដែល​ម្ចាស់​ផ្ទះ​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ គំនរ​សំរាម , សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាយ​ប្រឡាក់ និង របស់របរ​រាយប៉ាយ​ពេញ​ផ្ទះ​តែម្ដង បន្ទាប់​ពី​និស្សិត​ស្រី​ដែល​ជា​ភ្ញៀវ​ទេសចរ​ទាំង​នោះ​បាន​ជួល​ស្នាក់​នៅ រយៈពេល ៥ថ្ងៃ ពី​ថ្ងៃ​ទី០៥ ដល់ ១០ កញ្ញា។ មិនតែប៉ុណ្ណោះ ពួក​នាង​ថែម​ទាំង​បាន​បំផ្លាញ​សៀវភៅ​របស់​ម្ចាស់​ផ្ទះ ដោយ​គូស​វាស និង គំនូរ​រូប​ដុំ​លាមក​ទៀត​ផង។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​បាន​ទាមទារ​ឲ្យ​ពួក​នាង​បង់​ថ្លៃ​សម្អាត​ទ្វេ​ដង ប៉ុន្តែ​ពួក​នាង​បដិសេធ។ ទោះ​ជា​យ៉ាង​ណា និស្សិត​ស្រី​ទាំង​នោះ​មិន​ស្ដាយ​ក្រោយ​ចំពោះ​ទង្វើ​របស់​ខ្លួន​ឡើយ ដោយ​លើក​ហេតុផល​ថា ផ្ទះ​ដែល​ពួក​នាង​ជួល​មិន​ស្អាត​ឡើយ។

«យើង​ចំណាយ​លុយ​លើ​កន្លែង​ស្នាក់​នៅ មិន​មែន​សម្រាប់​សម្អាត​វា​ឡើយ។ វា​មិនមែន​ជា​ផ្ទះ​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​ត្រូវ​សម្អាត​វា​ដើម្បី​អ្នក​នោះ​ទេ»។ នេះ​បើ​តាម​សម្ដី​និស្សិត​ស្រី​ម្នាក់​ក្នុង​ចំណោម​នោះ៕

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់