• 2018-09-20 02:21:49
  • ព័ត៌មាន

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា រងការរិះគន់ខ្លាំង ក្រោយចូលហូបសាច់អាំងដ៏ល្បី ស្របពេលប្រទេសជួបវិបត្តិអាហារ

  • 2018-09-20 02:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​លោក​បាន​ចូល​ហូប​សាច់​អាំង​នៅ​ភោជនីយដ្ឋាន​ដ៏​ល្បី​ឈ្មោះ​របស់​មេ​ចុងភៅ​ទួរគី លោក Nusret Gokce ដែល​មាន​រហស្សនាម​ថា Salt Bae។

លោក Nusret Gokce ឬ Salt Bae (ឆ្វេង) និុង លោក Nicolas Maduro (ស្តាំ)

លោក Nicolas Maduro ត្រូវ​គេ​ថត​បាន​អង្គុយ​ហូប​សាច់​អាំង និង​ជក់​បារី នៅ​ក្នុង​ភោជនីយដ្ឋាន​របស់ Salt Bae ក្នុង​ទីក្រុង Istanbul ប្រទេស​ទួរគី ស្រប​ពេល​ដែល​ប្រទេស​របស់​លោក​បច្ចុប្បន្ន កំពុង​ជួប​វិបត្តិ​ស្បៀង​អាហារ ហើយ​មនុស្ស​រាប់​លាន​នាក់​កំពុង​ស្រែក​ឃ្លាន និង អត់អាហារ។

លោក Nicolas Maduro ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា
លោក Nusret Gokce ឬហៅថា Salt Bae

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សាច់​អាំង​នៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ មាន​តម្លៃ​ចន្លោះ​ចាប់​ពី ៧០ ទៅ ២៧៥ ដុល្លារ។

ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ រក​ឃើញ​ថា ប្រជាជន​វេណេហ្ស៊ុយអេឡា​ប្រហែល ៨៧ភាគរយ កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ជាមួយ​នឹង​តម្លៃ​ម្ហូប​ខ្ពស់ បង្ខំ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​អត់​អាហារ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ indy100 ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់