• 2018-09-20 03:11:32
  • សេដ្ឋកិច្ច

មកមើល អគារសួនច្បារខ្ពស់បំផុតដែលអូស្ត្រាលីគ្រោងសង់ក្នុងប្រទេស

  • 2018-09-20 03:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

គម្រោង​អគារ​ខ្ពស់​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សួនច្បារ នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​ក្រោយ​ឈ្នះ​ការ​ប្រកួត​រចនា​ប្លង់​អន្តរជាតិ​​កាល​ពីថ្ងៃ​ពុធ។

គ្រោង​នឹង​ចាប់​ផ្ដើម​ការ​សាង​សង់​ក្នុង​ឆ្នាំ ២០២០ គម្រោង "Green Spine” មាន​អគារ​ខ្ពស់​ពីរ​ដែល​មាន​កម្ពស់​រហូត​ដល់ ៣៥៦​ម៉ែត្រ​ទៅ​លើ​អាកាស។ គម្រោង​នេះ ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុង Melbourne ដែល​ត្រូវ​ប៉ាន់​ប្រមាណ​ថា​នឹង​ចំណាយ​ប្រាស់​អស់​ជាង ១,៤​លាន​ដុល្លារ។ នៅ​ក្នុង​នេះ មាន​ទៅ​ដោយ​លំនៅដ្ឋាន, តំបន់​ពាណិជ្ជកម្ម, កន្លែង​សាធារណ និង​សួនច្បារ​លើ​ដំបូង​ដែល​បើក​ឲ្យ​ចូល​ទស្សនា​ជា​សាធារណ​ផង​ដែរ។

គួរ​បញ្ជាក់​ថា គម្រោង​នេះ ត្រូវ​បាន​រចនា​ដោយ​ក្រុមហ៊ុន Dutch UNStudio រួម​ជាមួយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អូស្ត្រាលី Cox ដែល​មាន​រូង​រាង​ប្លែក​គួរ​ឲ្យ​ទាក់​ទាញ​បំផុត ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត វា​ត្រូវ​បាន​លម្អ​ដោយ​សួនច្បារ និង​រុក្ខជាតិ​បៃ​តង​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់