• 2018-09-20 05:18:36
  • ការអប់រំ

ទាំងគ្រូ ទាំងសិស្ស នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកច្រោកៗ

  • 2018-09-20 05:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ លោក មូល ស៊ុយហេង នៅ​តែ​ធ្វើ​ជា​នាយក​ដដែល ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​ណា​ឡើយ ក្រោយ​ពី​លទ្ធផល​ប្រជុំ​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក​គ្រូ អ្នក​គ្រូ និង​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើប​ក្ដុក​ក្ដួល រត់​ឱប​គ្នា សម្រក់​ទឹក​ភ្នែក​រលីង​រលោង ក្រោយ​បាន​ពី​ដឹង​លទ្ធផល​នេះ។ ទាំង​គ្រូ និង​សិស្ស បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា លោក​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជា​បុគ្គល​ដ៏​ល្អ​ម្នាក់​គួរ​ឲ្យ​គោរព មាន​ការ​ដឹក​នាំ​ល្អ ចេះ​គ្រប់គ្រង​បុគ្គលិក​បាន​ល្អ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិស្ស​គ្រប់​ៗ​គ្នា។ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លោក​នាយក​ទៅ​ណា​ឡើយ។

សូម​ជម្រាប​ជូន​ថា ក្រោយ​មាន​ការ​​លេច​ឭ​ព័ត៌មាន​ថា ផ្លាស់​ប្ដូរ​លោក​នាយក មូល ស៊ុយហេង ទៅ​កាន់​នាយក​ដ្ឋាន​មធ្យម​សិក្សា​ទុតិយភូមិ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​កើត​ឡើង ពី​លោក​គ្រូ អ្នក​គ្រូ និង​សិស្ស​ទាំង​ឡាយ មិន​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ ដោយ​ឡែក​ក៏​មាន​ការ​តវ៉ា មិន​ឲ្យ​មាន​សាលា​ជំនាន់​ថ្មី ​នៅ​ក្នុង​វិទ្យាល័យ​មួយ​នេះ។ ប៉ុន្តែ​ក្រសួង​អប់រំ បាន​សម្រេច​ដោះស្រាយ​ការ​តវ៉ា​រឿង​នាយក​សាលា​ជាមុន​សិន។ ចំពោះ​សាលា​ជំនាន់​ថ្មី ដែល​បាន​បើក​ដំណើរ​ការ​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​៣​ឆ្នាំ​មក​ហើយ​នោះ ពុំ​ទាន់​មាន​ការ​បំភ្លឺ​ណា​មួយ​ឡើយ៕ ​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ចុចអានអត្ថបទទាក់ទង៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់