• 2018-09-21 09:00:37
  • ព័ត៌មាន

គ្រូពេទ្យជំនាញ​ នឹងពិនិត្យ ព្យាបាលភ្នែក​នៅ​ស្វាយរៀង​ដោយមិនគិត​ថ្លៃ​នៅប៉ុន្មានថ្ងៃទៀតនេះ​

  • 2018-09-21 09:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការខេម បូឌា​ វីសិន នឹង​ធ្វើ​ការ​ពិនិត្យ ​វះកាត់​ភ្នែកមាន​បញ្ហា​ និងជួយ​អ្នក​ គ ថ្លង់​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង​ ​ដោយ​ឥតគិត​ថ្លៃ ពី​ក្រុម​គ្រូពេទ្យជំនាញ​ និង​មាន​បទ​ពិសោធន៍​ពីប្រ​ទេស​អូស្រ្តាលី។

(រូបភាំព៖ អង្គការខេម បូឌា​ វីសិន)

ការពិនិត្យ និង​ព្យា​បាល​នេះ​នឹង​ចាប់​ផ្តើម​ទទួល​ចុះ​ឈ្មោះ​អ្នជំងឺ មាន​បញ្ហា​ភ្នែក​ឡើង​បាយ ដុះកន្ទុយ​ថ្លែន និង​គ ថ្លង់ ចាប់ពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ២០១៨ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយ​រៀង។ សម្រាប់​ការ​ព្យាបាល​ក៏នឹង​ចាប់ធ្វើ​ឡើង​ពី​ថ្ងៃទី​២៨ ដល់ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០១៨ ដូចគ្នា និង​នៅ​ទី​តាំង​ដែល។ នេះ​បើ​តាម​សេចក្តី​ប្រ​កាស​ព័ត៌មានរបស់ខេម បូឌា​ វីសិន ដែល​Sabay ទទួលបាន​នៅ​ថ្ងៃនេះ។​​​

​​​សម្រាប់​កាពិនិត្យ និង​ព្យាបាលនេះ​ធ្វើឡើង​ដោយ​មិនគិត​ថ្លៃ ហើយ​អ្នក​ជំងឺ និង​អ្នក​ថែទាំអ្នកជំងឺ​​ម្នាក់​ផង​នឹង​ទទួល​បាន​អាហារ​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ និង​ប្រាក់​២ម៉ឺន​រៀល​សម្រាប់​ថ្លៃ​ធ្វើដំណើរសម្រាប់អ្នជំងឺប្រភេទខ្លះ​ បូក​រួម​នឹង​សម្ភារៈ និង​ថ្នាំ​មួយ​ចំនួន​ទៀត​។ យ៉ាងណា​ក្តី​ការ​ទទួលពិនិត្យ និង​ព្យាបាលនេះ​​សម្រាប់​តែ​អ្នក​ជំងឺ​៥០០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ នេះបើ​តាម​ប្រ​ភព​ដដែល៕

អត្ថបទ៖ ទូច សុខា

មតិយោបល់