- 2018-09-22 02:36:27
- ការអប់រំ
កត្តា០៤យ៉ាង ជួយឲ្យអ្នករៀនបរិញ្ញាបត្រជំនាញជោគជ័យ
- 2018-09-22 02:36:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តា០៤យ៉ាង ជួយឲ្យអ្នករៀនបរិញ្ញាបត្រជំនាញជោគជ័យ
ចន្លោះមិនឃើញ
ក្រោយពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ ឬថ្នាក់ចំណេះដឹងទូទៅ ដើម្បីសម្រួចជំនាញរបស់ខ្លួនឲ្យកាន់តែចំគោលដៅ សិស្សានុសិស្សត្រូវសិក្សាបន្ថែមលើជំនាញ ដែលខ្លួនពេញចិត្ត ២-៤ ឆ្នាំបន្ថែមទៀត គឺបានន័យថា ត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ។
ដើម្បីសិក្សាជំនាញឲ្យមានប្រសិទ្ធភាព សិស្សនិស្សិតត្រូវប្រកាន់ខ្ជាប់នូវកិរិយា៤ យ៉ាងតាមពុទ្ធោវាទ ដែលព្រះសមណគោតមសម្ដែងទៅកាន់ពុទ្ធបរិស័ទ និងដកស្រង់មកបរិយាយក្នុងសៀវភៅមង្គលជីវិត ដោយភិក្ខុ គូ សុភាព គឺ៖
ទី១, ឆន្ទៈ៖ ការស្រលាញ់ពេញចិត្តនឹងជំនាញណាមួយ។ ផ្ដើមចេញពីការស្រលាញ់ចូលចិត្តជំនាញណាមួយ វានឹងធ្វើឲ្យអ្នកសិក្សាមានក្ដីស្រមៃ និងរីករាយក្នុងការសិក្សា។ បើតាមអ្នកមានបទពិសោធន៍ ក្នុងការសិក្សា និងមុខជំនួញ លោក សំ កុសល បានលើកឡើងថា ការស្រលាញ់នាំមានក្ដីស្រមៃ និងមានគោលដៅច្បាស់លាស់មួយ ដែលជាកម្លាំងចិត្តក្នុងការសិក្សា។
ទី២, ការព្យាយាមសិក្សា៖ ដោយសារការស្រលាញ់ពេញចិត្តធ្វើឲ្យអ្នករៀនខិតខំសិក្សាដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន។
ទី៣, ការត្រិះរិះពិចារណា៖ ការរៀនចេះចាំទាល់តែមានការត្រិះរិះពិចារណាឲ្យបានយល់ច្បាស់ពីទ្រឹស្ដី (យល់សាច់ការ) ទៅតាមដំណើរការនីមួយៗ។ គ្រាន់តែចេះចាំ គឺនៅមិនប្រាកដប្រជានៅឡើយ តោងឲ្យយល់ការសិនទើបអនុវត្តបានល្អ។
ទី៤, ការអនុវត្ត៖ ត្រង់នេះជាជំហានដែលលំបាក និងតែងមានឧបសគ្គច្រើន។ ពេលខ្លះដំណើរការមិនដូចទ្រឹស្ដីទេ។ ប៉ុន្តែតាមរយៈការគិតពិចារណាយល់ជាក់ច្បាស់កន្លងមក វានឹងជួយសម្រួលឲ្យអ្នកសិក្សាចេះដោះស្រាយបញ្ហាតាមដំណើរដើមទងបានយ៉ាងមានប្រសិទ្ធភាព។ ការអនុវត្តនេះទៀតសោត គឺធ្វើឲ្យអ្នករៀនកាន់តែមានជំនាញច្បាស់លាស់ និងមានស្មារតីរឹងមាំ៕