• 2018-09-24 01:15:32
  • ព័ត៌មាន

គីម ជុងអ៊ុន ថតរូបប្រើស្ទីលខ្វែងម្រាមដៃកំពុងល្បី ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល

  • 2018-09-24 01:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​មួយ​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថត​រូប​ធ្វើ​ដៃ​បង្ហាញ​ពី​មិត្តភាព និង​សេចក្ដី​ស្រលាញ់​បែប​កូរ៉េខាងត្បូង កំពុង​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ភ្ញាក់ផ្អើល និង​រំជួលចិត្ត​យ៉ាង​ខ្លាំង។

កាយវិការ​មួយ​នេះ ត្រូវ​ជនជាតិ​កូរ៉េខាងត្បូង​ចាត់​ទុក​ថា​ជា សញ្ញា​បេះដូង ដោយ​ប្រើ​ចុង​ម្រាម​ដៃ​មេ និង​ចង្អុល​ខ្វែង​គ្នា។ វា​គឺ​ជា​កាយវិការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់ ដែល​ត្រូវ​បាន​ប្រើ​ដោយ​តារា K-pop ដើម្បី​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ពួកគេ។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ស្ទីល​ថត​រូប​ដ៏​ពេញ​និយម​មួយ​នៅ​កូរ៉េខាងត្បូង​ផង​ដែរ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក គីម ជុងអ៊ុន បាន​ប៉ុនប៉ង​ធ្វើ​កាយវិការ​នេះ​ដំបូង​បង្អស់ តាម​អ្នក​នាំ​ពាក្យ​ម្នាក់​នៅ​វិមាន Blue House ក្នុង​ទីក្រុង​សេអ៊ូល ដោយ​ពេល​នោះ​មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ បាន​ព្យាយាម​ធ្វើ​វា​រួម​គ្នា​ជាមួយ​គណៈរដ្ឋមន្ត្រី​របស់​កូរ៉េខាងត្បូង៕

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់