• 2018-09-24 06:49:30
  • ការអប់រំ

កុំបង្អង់យូរ! អ្នកជាប់បាក់ឌុបទាំងឡាយអាចទៅដកវិញ្ញាបនបត្របណ្ដោះអាសន្នបានហើយ

  • 2018-09-24 06:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុន​នេះ​បន្តិច​ គេហទំព័រហ្វេសបុកផ្លូវការរបស់ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​សិស្ស​ជាប់​បាក់ឌុប​ទាំងអស់​ទៅដក​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ បាន​ឥត​គិតថ្លៃ​ ចាប់ពី​ថ្ងៃនេះ​តទៅ​ ។

បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​អាច​មក​ទទួលវិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​​ ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត បន្ទាប់ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​។

ជាមួយគ្នានេះ ចំពោះ​បេក្ខជន​ ដែល​បាន​ប្រឡង​ជាប់​បាក់ឌុប​ក្នុង​ឆ្នាំ​២០១៨ នៅ​ពេលដែល​ទទួល​បាន​ដំណឹង​ពី​មន្ទីរ​អប់រំ​ក្នុង​រាជធានី​-ខេត្ត​របស់​ខ្លួន ថា​អាច​ទៅ​ដក​បាន​ហើយ សូម​កុំ​ភ្លេច​នូវចំណុចសំខាន់​មួយ​ចំនួន​ដូចជា៖ កាតសិស្ស​ លេខតុ លេខបន្ទប់ និង​មណ្ឌល​ប្រឡង​​៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម