• 2018-09-28 02:27:04
  • សុខភាព

​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ​ត្រូវការ​ជាង​៧​សែន​ដុល្លារ​ ដើម្បី​ដំណើរការ​សកម្មភាព​សង្គ្រោះ​ជីវិត​កុមារ

  • 2018-09-28 02:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ ១៩​ឆ្នាំ​មុន អ្នក​ថត​រូប​ជន​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ កេនរ៉ូ អ៊ីស៊ុ បាន​មក​ដល់​កម្ពុជា ដើម្បី​ថត​រូប​លក់​។ លោក​មាន​ចិត្ត​អាសូរ​កុមារ​កម្ពុជា​ជា​ខ្លាំង ដែល​ពួក​គេ​មាន​ខ្លួន​ប្រឡាក់​ដោយ​ធូលី​ដី ឡើង​មើល​លែង​ស្គាល់​សម្បុរ​ដើម​។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​ខ្លោច​ចិត្ត​នោះ គឺ​កុមារ​កម្ពុជា​ម្នាក់​ បាន​ដាច់​ខ្យល់​ស្លាប់​នៅ​នឹង​មុខ​លោក ដោយ​សារ​ជំងឺ​សាមញ្ញ ដែល​អាច​ព្យាបាល​បាន។ លោក​ក៏​បង្កើត​មន្ទីរ​ពេទ្យ​មួយ​ឡើង ដាក់​ឈ្មោះ​ថា មន្ទីរ​ពេទ្យ​កុមារ​អង្គរ នៅ​ខេត្ត​សៀមរាប ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្តភ័ក្ដិ​របស់​លោក។

សូមចុចអាន៖ មន្ទីរពេទ្យកុមារអង្គរ ក្តីរំពឹង​របស់​កុមារក្រីក្រ

(ប្រ​ជា​ពល​រដ្ឋ​កំពុង​អង្គុយ​រង់ចាំវេន​នាំកូន​ចូល​ពិនិត្យ និង​ព្យាបាល​ជំងឺ/រូបភាព៖ មន្ទីរពេទ្យ​កុមារអង្គរ)

មន្ទីរ​ពេទ្យ​កុមារ​នេះ​ មាន​បេសកកម្ម​មិន​ខុស​ពី​គន្ធបុប្ផា​នោះ​ទេ​។ ក្នុង​មួយ​ឆ្នាំ​ៗ​ ព្យាបាល​កុមារ​ឲ្យ​ផុត​ពី​ជំងឺ​ប្រមាណ​ជាង ១​​សែន ៦​ម៉ឺន​នាក់ ប្រកប​ដោយ​គុណភាព តម្លាភាព និង​មិន​គិត​ថ្លៃ​។

នៅក្នុងឆ្នាំ ២០១៨នេះ មន្ទីរ​ពេទ្យ​សប្បុរសធម៌​នេះ ​ត្រូវការ​ថវិកា​ជាង​៧​សែន​ដុល្លារ​ ដើម្បី​ដំណើរការ​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​។

ខាង​ក្រោម​ជា​វីដេអូ និយាយ​ពី​សាវតារ និង​បញ្ហា​ប្រឈម​របស់​មន្ទីរពេទ្យ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន រៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ហ្វេសប៊ុក​សប្បុរសធម៌​។ ព្រឹត្តិការណ៍​ធំ​មួយ​នេះ​នឹង​ធ្វើ​ឡើង​នា​ខេត្ត​កែប ថ្ងៃ​ទី​៣ និង​ទី​៤ វិច្ឆិកា​ខាងមុខ ដែល​អាច​ទំនាក់ទំនង ០១២ ២៣២ ៣៨៨ ស៊ិន កេតអរុណ៕

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់