- 2018-09-27 04:32:29
- សេដ្ឋកិច្ច
រដ្ឋយកពន្ធពីអ្នករកស៊ីតាមអនឡាញ នឹងជួយឲ្យអ្នកលក់ចំណេញ
- 2018-09-27 04:32:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋយកពន្ធពីអ្នករកស៊ីតាមអនឡាញ នឹងជួយឲ្យអ្នកលក់ចំណេញ
ចន្លោះមិនឃើញ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសិក្សាលទ្ធភាពប្រមូលពន្ធលើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា ដែលកំពុងផុលផុស ស្របពេលដែលអតិថិជនកំពុងសម្របខ្លួនជាបណ្ដើរៗក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានានា។ គម្រោងប្រមូលពន្ធនេះ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម លើកឡើងថា វាជាការជួយឲ្យម្ចាស់អាជីវកម្មអនឡាញទទួលបានផលចំណេញបន្ថែម។
ឯកឧត្តម ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការយកពន្ធនេះមិនមែនតម្រូវឲ្យអ្នកលក់បង់រហូតដល់ខាតប្រាក់ចំណេញឯណា រដ្ឋនឹងមានគោលការណ៍ច្បាប់ និងគិតពន្ធជាភាគរយច្បាស់លាស់ សម្រួលដល់ប្រជាពលរដ្ឋ។
"ជាក់ស្ដែង របររកស៊ីអនឡាញ មិនចាំបាច់ដល់ទៅមាន ហាង ឬក្រុមហ៊ុនទេ គ្រាន់តែកម្មង់ទំនិញយកមកលក់ ដាក់លើបណ្ដាញសង្គម គេហទំព័រវេបសាយជាដើម។ ជួនកាលផលិតផលដាក់លក់នោះមើលរូបភាពស្អាត ទំនងប្រើ ប៉ុន្តែរបស់ខ្លះក៏មិនល្អដូចរូប ហើយបើបណ្ដោយឲ្យលក់គ្មានច្បាប់គ្រប់គ្រង អាចបង្កបញ្ហាដល់អ្នកទិញ ។ ប៉ុន្តែបើរដ្ឋចាប់ផ្ដើមគិតគូប្រមូលពន្ធពីអ្នករកស៊ីអនឡាញនោះ នឹងជួយបង្កើនទំនុកចិត្តអ្នកទិញ ហ៊ានយទិញបានច្រើន និងអ្នកលក់ក៏ទទួលផលចំណេញតាមក្រោយ" ។ ឯកឧត្តម បន្ថែម។
យ៉ាងណាក្ដី តាមច្បាប់ពាណិជ្ជកម្ម បើកាលណារដ្ឋដំឡើងពន្ធកាន់តែខ្ពស់ តម្លៃផលិតផល ឬទំនិញ នឹងកើនឡើង ដោយម្ចាស់អាជីវកម្មបានបញ្ចូលតម្លៃគិតពន្ធបន្ថែមក្នុងផលិតផលជាស្រេច ហើយអ្នកទិញ (អ្នកប្រើប្រាស់) ជាអ្នកបង់ពន្ធចុងក្រោយ៕