• 2018-09-28 01:58:22
  • ការអប់រំ

មិនប្លែកមិនយកលុយ! ឈ្មោះម្ហូបប្រចាំត្រកូល ខេត្តទាំង៦នៅកម្ពុជា ពីរោះៗកប់

  • 2018-09-28 01:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​មេប្រយោគ​មហោស្រព​ដណ្ដាំ​ស្ល​ម្ហូប​អាហារ​ខ្មែរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​រៀប​ចំ​ការ​ប្រកួត​មុខ​ម្ហូប​តាម​តំបន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ការ​ចូលរួម​ពី​បណ្ដា​ខេត្ត​នានា​ស្ទើរ​ទូទាំង​ប្រទេស។ គណៈ​មេប្រយោគ បាន​ប្រកាស​ពី​ជយលាភី​មុខ​ម្ហូប និង​បង្អែម កាល​ពី​ថ្មី​ៗ​នេះ តែ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឈ្មោះ​មុខ​ម្ហូប​ទាំង​នោះ​ប្លែក និង​ទាក់​ទាញ​ម្យ៉ាង​ៗ​ម្នាក់ មាន​បង្កប់​អត្ថន័យ​មិន​ធម្មតា​ឡើយ។ ចង់​ដឹង​ថា​ឈ្មោះ​ម្ហូប​ខេត្ត​ដែល​ទទួល​បាន​ជយលាភី សូម​ទៅ​ស្គាល់​ទាំង​អស់​គ្នា៖

១. ខេត្ត​បន្ទាយ​មាន​ជ័យ ឈ្មោះ​ម្ហូប​ "ផ្អក​ត្រី​ប្រៃ​ស្នាដៃ​យាយ​រវៃ​សូត្រ​" ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១

២. ខេត្ត​កំពង់ស្ពឺ ឈ្មោះម្ហូប "​ប្រោះ​ស្វា​ភ្នំ​ស្រួច​លួច​ស្នេហ៍​ប្រហុក" ទទួល​បាន​ចំណាត់ថ្នាក់លេខ២

៣. ខេត្តត្បូងឃ្មុំ ឈ្មោះម្ហូប "ឆាគ្រឿង​ឈ្ងុយឈ្ងប់​ម្លប់​ពោធិ​ជើង" ទទួល​បាន​ចំណាត់​ថ្នាក់លេខ៣

ក្រៅ​ពី​មុខ​ម្ហូប​ខាង​លើ​គណៈកម្មការ​ក៏​បាន​ប្រកាស​ជយលាភី​លើ​មុខ​ម្ហូប​ សម្ល​ម្ជូរ​ដើម​ចេក ដូច​ខាង​ក្រោម​នេះ៖

១. ខេត្តពោធិ៍សាត់ ឈ្មោះម្ហូប "ម្ជូរ​ដើម​ចេកប្រឡែងមច្ឆាតម្រាសំពៅមាស"ទួល​បាន​ចំណាត់​ថ្នាក់​លេខ១

២. ខេត្ត​ស្វាយរៀង ឈ្មោះម្ហូប "ម្ជូរដើមចេក​ត្រីរ៉ស់ស្រណោះ​ត្នោតទេមាត់បឹង" ទទួល​បាន​ចំណាត់ថ្នាក់លេខ២

៣. ខេត្តកោះកុង ឈ្មោះម្ហូប "ម្ជូរដើម​ចេក​ព្រែកស្វាយ​ម្លប់ស្នេហ៍ត្រពាំងរូង" ទទួល​បាន​ចំណាត់​ថ្នាក់លេខ៣

ជា​ពិសេស​នោះ​បង្អែម​ក៏​មាន​ឈ្មោះ​ប្លែក​មិន​ធម្មតា​ដែរ៖

  • បង្អែមចេកខ្ទិះ

​ចំណាត់ថ្នាក់លេខ១៖ ខេត្តតាកែវ ឈ្មោះម្ហូប "ចេកខ្ទិះ​ម្លិះស្នេហ៍​នាងខ្មៅ"

​ចំណាត់ថ្នាក់លេខ២៖ រាជធានីភ្នំពេញ ឈ្មោះម្ហូប "ចេកខ្ទិះ​ចេកនាងលាក់"

​ចំណាត់​ថ្នាក់​លេខ​៣៖ ខេត្តព្រះវិហារ ឈ្មោះម្ហូប "ចេកខ្ទិះ​ទឹកចិត្ត​នាង​កន្ទន់"៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់