• 2018-09-29 02:39:15
  • ជំនឿ

បើ​​ទៅ​ឥណ្ឌូនេស៊ី​ដាច់​ខាត​កុំ​ដើរ​កន្លង​របស់​នេះ មិន​ដូច្នោះ​ អ្នក​​អាច​ជាប់​​គុក​មិន​តិច​ឆ្នាំ​ឡើយ

  • 2018-09-29 02:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​នឹង​ទៅ​លេង​កោះ​បាលី​​ប្រទេស​​ឥណ្ឌូនេស៊ី​ នោះ​អ្នក​គួរ​តែ​ប្រព្រឹត្ដ​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ ខានែង សារី (Canang sari) ដែល​គេ​ដាក់​ថ្វាយ​​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សាសនា​ហិណ្ឌូ។

ប្រជាជន​ក្នុង​តំបន់​បាន​ទុក​របស់​នេះ​ចោល​នៅ​លើ​​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​របស់​ពួកគេ​ជា​រៀងរាល់​ថ្ងៃ។ អ្នក​ដែល​បាន​​បោះ​ជំហាន​ពី​លើ​របស់​នេះ​ សូម្បី​តែ​ដោយ​ចៃដន្យ ឬ ដោយ​បង្ហាញ​នូវ​ការ​មិន​គោរព​ចំពោះ​របស់​សក្ការបូជា​នេះ អាច​ត្រូវ​ជាប់​គុក​រហូត​ដល់ ៤ ឆ្នាំ និង ផាក​ពិន័យ​នូវ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

Canang sari ធ្វើ​ពី​ថាស​ស្លឹក​ត្នោត។ ក្នុង​ថាស​នោះ​មាន​ផ្កា​ពណ៌​​ស ពណ៌​ក្រហម ពណ៌​លឿង និង ពណ៌​បៃតង ហើយ​ពី​លើ​ផ្កា​នោះ​មាន​កាក់​ប្រាក់​១​ទៀត ដែល​ជា​គ្រឿង​សម្រាប់​សក្ការបូជា​ទៅ​ដល់ ព្រះ​សិវៈ ​ព្រះ​វិស្ណុ និង ព្រះ​ព្រហ្ម​នៅ​ក្នុង​សាសនា​ហិណ្ឌូ ។

នេះ​ជា​អ្វី​ដែល​ធ្លាប់​​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ម្នាក់​ដែល​ហៅ Canang Sari ថា "កខ្វក់" នៅ​ទី​សាធារណៈ។ ​មនុស្ស​ទាំង​នោះ​បាន​រាយការណ៍​ប្រាប់​ប៉ូលីស​ភ្លាមៗ។ នៅ​ទី​បំផុត​តុលាការ​បាន​រក​ឃើញ​ថា​ស្ត្រី​រូប​នោះ​មាន​ពិរុទ្ធ​ដោយ​បាន​ប្រមាថ​​នៅ​ក្នុង​ ព្រហ្មញ្ញ​សាសនា​ហើយ​បាន​​កាត់​ទោស​ដាក់​ពន្ធនាគារ​នាង​រយៈ​ពេល ១៤ ខែ។

នាងរ៉ាស៊ីគីនី (Rusigiani) ត្រូវ​​ជាប់​​ពន្ធនាគារ​​រយៈ​ពេល ១៤ ខែ ពី​បទ​ហៅ Canang Sari ថា "កខ្វក់"

ស្រ្តី​ខាង​លើ​មាន​ឈ្មោះ រ៉ាស៊ីគីនី (Rusigiani) ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​មនុស្ស​ចំណូល​ថ្មី​ដែល​ទើប​​ទៅ​រស់​នៅ​កោះ​បាលី​បាន​៣​ខែ​ប៉ុណ្ណោះ ដើម្បី​ទៅ​មើល​ម្តាយ​ក្មេក​ដែល​​មាន​ជម្ងឺ។ ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​​កាល​ពី​ខែ​សីហា ឆ្នាំ ២០១២ នៅ​ពេល​ដែល​នាង​ Rusigiani ចេញ​ពី​ផ្ទះ ហើយ​ឃើញ Canang sari នៅ​ចិញ្ចើម​ផ្លូវ​ដែល​គេ​ដាក់​សែន​រាល់​ថ្ងៃ​មាន​តាំង​ពី បាយ ចេក ផ្កា និង ស្លា​ម្លូ​ ហើយ​នាង​បាន​​​ហៅ Canang Sari ថា "កខ្វក់"៕ ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់