• 2018-09-30 05:16:47
  • ជំនឿ

១៦​កន្លែង​ជុំវិញ​ពិភពលោក នៃ​សំណង់​អាគារ​ដ៏​អស្ចារ្យ​ស្ថិត​នៅ​លើ​ច្រាំង​ថ្ម​

  • 2018-09-30 05:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់​អាគារ​ដ៏​អស្ចារ្យ​ស្ថិត​នៅ​លើ​ច្រាំង​ថ្ម ឬ ចំណោទ​ភ្នំ​ខាង​ក្រោម​នេះ​ខ្លះ​មាន​អាយុ​រាប់​រយ​ឆ្នាំ ខណៈ​ដែល​ខ្លះ​ទៀត​មាន​អាយុ​រាប់​ពាន់​ឆ្នាំ។

កន្លែង​ខ្លះ​ឧបសគ្គ​ខ្លាំង​រហូត​ដល់​ទាល់​តែ​អ្នក​មាន​ជំនាញ​ខ្លាំង​ទើប​អាច​ឡើងលើ​ច្រាំង​ចោទ​​ទៅ​កាន់​សំណង់​​អាគារ​ទាំង​នោះ​បាន។ ពេល​ខ្លះ​យើង​សឹង​ឆ្ងល់​ថា​តើ​អ្នក​សាងសង់​ធ្វើ​វា​បាន​ដោយ​របៀប​ណា?

ភាគ​ច្រើន​នៃ​សំណង់​បុរាណ​ដែល​សង់​លើ​ឧបសគ្គ​ធម្មជាតិ​ទាំង​នោះ​ជា​សំណង់ស្ថិត​នៅ​ទ្វីប​អឺរ៉ុប ពិសេស​អេស្ប៉ាញ និង អ៊ីតាលី។

១ វិហារ សាន់​មី​ឆ៊ែល​ឌី​អឺហ្គោល (Saint-Michel d'Aiguilhe)

នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។ អាគារ​នេះ​មាន​អាយុកាល​ជាង ១ ពាន់​​ឆ្នាំ​មក​ហើយ ឈរ​នៅ​លើ​​កំពូល​ភ្នំ​ភ្លើង​ដែល​មាន​កម្ពស់ ៨៥ ម៉ែត្រ។ គេ​អាច​ឡើង​ទៅ​បាន​​តាម​រយៈ​​ជណ្តើរ​ចំនួន ២៦៨ ជំហាន​ដែល​ឆ្លាក់​ចូល​ទៅ​ក្នុង​ថ្ម។

​២ វិហារ​ Katskhi Pillar ប្រទេស​ហ្សកហ្ស៊ី

ដែល​ឈរ​នៅ​លើ​កំពូល​ភ្នំ​ច្រាំង​ចោទ​កម្ពស់​៤០​ម៉ែត្រ ប្រៀប​ដូច​សសរស្ដម្ភ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី។ វិហារ​ត្រូវ​បាន​សាងសង់​អស់​ជា​ច្រើន​សតវត្ស​មក​ហើយ​​។

៣ វត្ត​ម៉េទីអូរ៉ានៅ​ប្រទេស​ក្រិច​ ៖

គឺ​ជា​ទី​អារាម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត។ វាត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៣៩២ ពោល​គឺ​ជា​សំណង់​ដែល​បាន​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១៤។ គេ​អាច​ឡើង​ទៅ​ដល់​កំពូល​បាន​តាម​​ជណ្តើរ​១៤០​កាំ។

៤ ទីក្រុងប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៃ​កោះ Bonifacio នៅ​ប្រទេស​កូស៊ីកា

ស្ថិត​នៅ​លើ​ច្រាំង​ថ្ម​ដ៏​ចោទ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទៅកាន់​ទី​នោះ​ ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក រួច​ប្រើ​ខ្សែ​យោង​ទម្លាក់​​យោង​មនុស្ស​ពី​ពី​ខាង​ក្រោម​ឡើង​ទៅ​​លើ​។

៥ វា​ជា​ប្រាសាទ​ព្យួរ​នៅ​​ក្នុង​ខេត្ត​សានហ្ស៊ី​ប្រទេស​ចិន

កសាង​ឡើង​ក្នុង​ឆ្នាំ ៤៩១ ពោល​គឺ​មាន​អាយុ​ជាង ១ ៥០០ ឆ្នាំ​មក​ហើយ។

៦ Castellfollit de la Roca នៅ​អេស្ប៉ាញ

គឺ​ជា​ភូមិ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ ​ក្នុង​ភូមិភាគ​ឦសាន​​ប្រទេស​អេស្ប៉ាញ។

៧ ប្រាសាទ Popa Taungkalat ឋិត​នៅ​លើ​កំពូល​ភ្នំ​ប៉ូប៉ា​ប្រទេស​មីយ៉ាន់ម៉ា

អ្នក​​ទស្សនា​ត្រូវ​ក្លាហាន​ឆ្លង​កាត់​​ជណ្តើរ​ភ្នំ​ដ៏​ចោទ​ខ្លាំង​៧៧៧​កាំ និង ត្រូវ​ជម្នះ​ជាមួយ​ស្វា​ព្រៃ​ដើម្បី​អាច​ឡើង​ទៅ​ដល់​កំពូល។

៨ អាគារ​សាសនានៅលើច្រកថ្មដ៏តូច នៅប្រទេស​អេស្ប៉ាញ

អាគារ​នេះ​សាងសង់​ក្នុង​សតវត្ស​ទី​១០។ ដើម្បី​ទៅ​កាន់​ទី​នោះ​បាន មនុស្ស​ត្រូវ​ដើរ​លើ​ផ្លូវ​ភ្នំ​ដ៏​តូច​ដូច​ដើរ​លើ​ខ្នង​នាគ។

៩ ផ្ទះ​ព្យួរ​ស្ថិត​ក្នុង​ខេត្ត​កួរ​អេនកា ( Cuenca) ប្រទេស​អេស្ប៉ាញ

១០ វត្ត​ព្រះពុទ្ធ​ Paro Taktsang នៅ​ជួរ​ភ្នំ​ហិម៉ាឡៃ​ប្រទេស​ប៊ូតាន

៖ អារាម​នេះ​ត្រូវ​បាន​សាងសង់​កាល​ពី​ឆ្នាំ ១៦៩២ ប៉ុន្តែ​វា​ស្ទើរ​តែ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​អគ្គិភ័យ​កាល​ពី​ឆ្នាំ ១៩៩៨។ ក្រោយ​មក​រដ្ឋាភិបាល​ប៊ូតាន​បាន​​ជួសជុល​អាគារ​ឡើង​វិញ។

១១​ អាគារ ​The Swallow's Nest នៅ​គ្រីមៀ​ប្រទេស​អ៊ុយក្រែន

សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩១១។ បច្ចុប្បន្ន​វា​ត្រូវ​បាន​ប្រែក្លាយ​ឲ្យ​ទៅ​ជា​ភោជនីយដ្ឋាន​អ៊ីតាលី​ដ៏​ប្រណីត។

១២ ប៉ម Nugget Point នៅ​នូវែលហ្សេឡង់​

សម្រាប់​​បញ្ចេញ​ភ្លើង​ដើម្បី​ផ្តល់​សញ្ញា​ដល់​កប៉ាល់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទិស​ណា។ ប៉ម​នេះ​ស្ថិត​នៅ​ ភាគ​ខាង​ត្បូង​ប្រទេស​នូវែលហ្សេឡង់។ ប៉ម​តូច​មួយ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៨៧០ ដោយ​ត្រូវ​ចំណាយ​ពេល​៤​ឆ្នាំ។ អ្នក​ដំណើរ​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​អស្ចារ្យ​បំផុត​មុន​នឹង​ទៅ​ដល់​កំពូល​ប៉ម។

១៣ ទី​ក្រុង​បន្ទាយភ្នំ Corte នៅ​ប្រទេស​កូស៊ីកា

នៅ​លើ​កំពូលភ្នំ គឺជា​ទីប្រជុំជន​ ការិយាល័យ​ទេសចរណ៍ និង សារមន្ទីរ។

១៤ ភូមិ​ Manarola នៅ​អ៊ីតាលី

ជា​ភូមិ​ដ៏​​ស្រស់​ស្អាត​​ឈរ​នៅ​លើ​ច្រាំង​ថ្ម​ដ៏​ចោទ នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីតាលី។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​កន្លែង​ផលិត​ស្រា Sciacchetrà ដ៏​ល្បី។

១៥ ភូមិនេសាទ Vernazza នៅ​អ៊ីតាលី

ដែល​ស្ថិត​នៅលើច្រាំងថ្មនៅលើឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អ៊ីតាលី។ រថយន្ត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើកបរ​ចូល​ក្នុង​ភូមិ​នេសាទ​នេះ​ទេ។ ពី​មុន​វា​ធ្លាប់​ជា​កន្លែង​ដែល​នាវិក​យក​ទីតាំង​នេះ​ដើម្បី​ការពារ​នាវា​ពួកគេ​ពី​ចោរសមុទ្រ។

១៦ ប្រាសាទ Dunnottar Castle នៅ​ស្កុតឡែន

ជា​ប្រាសាទដ៏​ចំណាស់​នៅ Stonehaven ក្នុង​ប្រទេស​ស្កុតឡែន។ វា​ក៏​ជា​កន្លែង​ទេសចរណ៍​ដ៏​មមាញឹក​មួយ។ ទីនេះ ពី​មុន​ធ្លាប់​ជា​​ទី​សំណាក់​របស់​​របស់​ព្រះ​មហាក្សត្រ ម្ចាស់​ក្សត្រី វិល្លៀមវ៉លឡេស ម៉ារី និង ស្តេច​ឆាលទី ២ របស់​ប្រទេស​ស្កុត​ឡែន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់