• 2018-10-01 03:16:38
  • ព័ត៌មាន

ថៃពន្យារពេលបើកស្ថានីយរថភ្លើងធំបង្អស់នៅអាស៊ីអាគ្នេយ៍ ព្រោះមូលហេតុ១

  • 2018-10-01 03:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​រថភ្លើង​រដ្ឋ​ថៃ (SRT) បាន​ពន្យារ​ពេល​នៃ​ការ​បើក​ដំណើរ​ការ​ខ្សែ​រថភ្លើង Red Line ដែល​រួម​បញ្ចូល​ទាំង​ស្ថានីយ​ធំ​ជាង​គេ​បំផុត​នៅ​ថ្ងៃ​អនាគត Bang Sue Grand ទៅ​ខែ​មករា​ឆ្នាំ ២០២១ ជំនួស​ឲ្យ​ខែ​តុលា​ឆ្នាំ ២០២០។

ប្រមុខ​ស្ដីទី SRT លោក Voravuth Mala បាន​ថ្លែង​មក​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​កែ​តម្រូវ​ពេល​វេលា​នេះ​គឺ​ដោយសារ មាន​ផល​លំបាក​ក្នុង​ការ​អនុវត្ត​កិច្ច​សន្យា​សម្រាប់​គម្រោង Red Line ដែល​រួម​បញ្ចូល​ទាំង​បញ្ហា​ប្រព័ន្ធ​អគ្គិសនី, បញ្ហា​មេកានិច និង​ការ​បញ្ជា​ទិញ​ទូរ​រថភ្លើង​ផង​ដែរ។ លោក Voravuth បន្ថែម​ថា "យើង​ត្រូវ​ការ​កែ​សម្រួល​ផ្នែក​ខ្លះ​នៃ​ការ​រចនា​ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន។”

គួរ​ឲ្យ​ដឹង​ថា គម្រោង Red Line គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ទូលំទូលាយ​របស់​រដ្ឋាភិបាល​ថៃ ដែល​នឹង​អភិវឌ្ឍ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ទីក្រុង Bangkok។ លើស​ពី​នេះ​ទៀត ក្រោយ​ពេល​គម្រោង​ត្រូវ​បាន​បញ្ចប់ ស្ថានីយ Bang Seu Grand នឹង​ក្លាយ​ជា​ស្ថានីយ​រថភ្លើង​ធំ​ជាង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍៕

ចុចអាន ៖

ប្រភព៖ Coconut ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់