• 2018-10-01 06:57:47
  • ការអប់រំ

​ប៉ា​ម៉ាក់​ស្រួល​ចិត្ត​ហើយ សាលា​ឯកជន​មួយ​មាន​សេវា​អប់រំ​កាយ-ចិត្ត ដល់​កូន Free Free

  • 2018-10-01 06:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​សម្រួល​ និង​កាត់បន្ថយ​​បញ្ហា​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត សាលា​រៀន Collingwood School of Phnom Penh (CSPP) បាន​សហការ​ជា​មួយ​ក្រុម​វេជ្ជបណ្ឌិត​ដែល​មាន​ឯកទេស​ខាង​កុមារ ​និង​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ ឲ្យ​ជួយ​ពិនិត្យ ​និង​តាមដាន​សុខភាព​សិស្សានុសិស្ស​នៅ​សាលា​ដោយ​ពុំ​គិត​ថ្លៃ​​ជា​ប្រចាំ។

តាម​ការ​បញ្ជាក់​ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​មកពី​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក​បាន​ឲ្យ​ដឹង​ថា កុមារ​ខ្លះ​មាន​បញ្ហា​ភ្នែក រលាក​ច្រមុះ ​ឬ​មាន​អាចម៍​ត្រចៀក​ច្រើន តែ​ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល​ពុំបាន​ចាប់អារម្មណ៍ ធ្វើ​ឲ្យ​​ពួកគេ​ជួបប្រទះ​ការ​លំបាក​ក្នុង​ការសិក្សា។ ជាល​ទ្ធ​ផល​ពុំ​អាច​ធ្វើ​​ឲ្យ​​ពួកគាត់​ទទួល​បាន​និទ្ទេស​ល្អ​ឡើយ រីឯ​ឪពុក​​ម្ដាយ​ឬ​អាណាព្យាបាល​វិញ​ចេះតែ​គិត​បារម្ភ​ថា​កូនៗ​របស់​ខ្លួន​រៀន​ខ្សោយ​។

ដូច​នេះ ដើម្បី​ជួយ​សិស្សានុសិស្ស​ទាំងអស់​​ឲ្យ​​ទទួល​បាន​ចំណេះ​ដឹង​អប់​រំ​ពិតប្រាកដ​តាម​រយៈ​គ្រូ​​​​បង្រៀន​ឆ្នើមៗ​គ្រប់​កម្រិត និង​វិន័យ​តឹង​រឹង CSPP នឹង​បន្ថែម​​​កម្មវិធី​ថ្មី​មួយ​ទៀត​គឺ​ផ្ដល់​ការ​អប់​រំ​ការពារ​សុខភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ រួម​ជា​មួយ​ការ​បរិភោគ​ចំ​ណី​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​​ឲ្យ​ពួកគាត់​មាន​កាយសម្បទា​មាំមួន​ និង​​រៀន​​ពូកែ​ចាប់ពី​ឆ្នាំ​សិក្សា​ថ្មី​នេះ​តទៅ​​ដោយ​មិន​គិត​ថ្លៃ៕

អត្ថបទ៖ សុខណា

មតិយោបល់