• 2018-10-01 07:10:30
  • ព័ត៌មាន

ព្រះអង្គម្ចាស់អង់គ្លេស ដាក់ព្រះកាយទាត់បាល់ជាមួយក្មេងអាហ្វ្រិក គួរឲ្យគោរពបំផុត (មានវីដេអូ)

  • 2018-10-01 07:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គម្ចាស់ William បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ពេញ​មួយ​សប្ដាហ៍​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ជាមួយ​នឹង​ប្រទេស​កេនយ៉ា។ ព្រះអង្គម្ចាស់​អង់គ្លេស​ដែល​មាន​ព្រះ​ជន្ម ៣៦​វស្សា បាន​គ្រង​ឈុត​ទាហាន​របស់​ទ្រង់​ដើម្បី​ទាត់​បាល់​លេង​ជាមួយ​ក្មេង​ៗ​អាហ្វ្រិក​ក្នុង​ប្រទេស​កេនយ៉ា។ លើស​ពី​នេះ​ទៀត ព្រះអង្គ​បាន​យាង​ទៅ​កាន់​កន្លែង​អភិរក្ស​សត្វ​ព្រៃ​ដូច​ជា​ដំរី និង​រមាស​ជា​ដើម ក្នុង​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។ ទោះ​យ៉ាង​ណា​ក៏​ដោយ ដំណើរ​ទស្សន​កិច្ច​របស់​ព្រះ​អង្គ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​នេះ ហើយ​ព្រះ​អង្គ​នឹង​យាង​ទៅ​កាន់​អង់គ្លេស​វិញ ដើម្បី​បន្ដ​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រឆាំង​ការ​សម្លាប់​សត្វ​ព្រៃ។

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់