• 2018-10-01 09:18:02
  • ការអប់រំ

ជួយ​​និស្សិត​​បន្ត​រៀន​​​បរិញ្ញាបត្រ​ហើយ SCG ប្រកាស​ឲ្យអាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ ២៥០ នាក់​ទៀត

  • 2018-10-01 09:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន SCG បាន​ផ្ដល់​អាហារូបករណ៍​ថ្នាក់​​បរិញ្ញាបត្រ​ដល់​និស្សិត​ចំ​នួន ១០ រូប ដែល​ជា​សិស្ស​ពូកែ ចេះ​គោរព​ដល់​អ្នកដទៃ និង​មាន​ទឹកចិត្ត​មុតមាំ​ក្នុង​ការ​បន្ត​ការសិក្សា​។ អាហារូបករណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អាហារូបករណ៍ “​អេស​ស៊ីជី ចែក​រំលែក​ក្ដី​សុបិន​” ដែល​កម្មវិធី​នេះ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្ដល់​ឱកាស​សិក្សា​ល្អ​ប្រសើរ​សម្រាប់សិស្សានុសិស្ស នៅ​តាម​បណ្ដា​ប្រទេស​ដែល​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ។

ចាប់​តាំងពី​ឆ្នាំ ២០១៤ មក មាន​សិស្ស​ប្រមាណ​ជិត ១០០០ នាក់​ហើយ មកពី​រាជធានី​ភ្នំពេញ ខេត្ត​កំពត និង​កណ្ដាល ដែល​បាន​ទទួល​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ SCG សម្រាប់​ការសិក្សា​របស់​ខ្លួន។ ក្រុមហ៊ុន​​នឹង​បន្ត​គាំទ្រ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ​ចំនួន ២៥០ រូប​ផ្សេង​ទៀត​នៅ​​​កម្ពុជា តាម​រយៈ​កម្មវិធី​អាហារូបករណ៍​រយៈពេល​វែង​នេះ។

​នាយក​ក្រុមហ៊ុន SCG ប្រចាំ​​​កម្ពុជា​លោក ស៊ុម​វ៉ាង ម៉ាន​ភី​ម៉ុន​ឆាយ ​បាន​​លើក​ឡើង​ថា​៖ "យើង​ជឿ​ថា ការ​អប់​រំ​គឺជា​គន្លឹះ​សំ​ខាន់​សម្រាប់​កំ​ណើ​ន​ប្រកបដោយ​ចិរភាព​សម្រាប់​តំ​បន់​អាស៊ាន ក៏ដូចជា​ប្រទេស​កម្ពុជា​។ គោល​បំណង​របស់​យើង​គឺ​ធ្វើយ៉ាង​ណា​ជួយ​គាំទ្រ​ដល់​និស្សិត ដែល​នឹង​ជួយ​រួម​ចំណែក​ដល់​​សហគមន៍​មូលដ្ឋាន​របស់​ខ្លួន​វិញ​ទៅ​ថ្ងៃក្រោយ​។ យើង​ចង់​ឲ្យ​និស្សិត​អាហារូបករណ៍​បានសម្រេច​គោលដៅ​របស់​ខ្លួន និង​ក្លាយ​ជា​ពល​រដ្ឋ​ល្អ​តាម​រយៈ​ការ​ប្រើប្រាស់​ចំណេះដឹង​របស់​ខ្លួន ដើម្បី​តបស្នង​ដល់​ស​ង្គ​ម​​​វិ​ញ​”​៕

អត្ថបទ៖ សុខណា

មតិយោបល់