• 2018-10-02 02:52:20
  • ព័ត៌មាន

រឿងរ៉ាវចម្លែកៗទាំង ១៤ កើតមានតែនៅប្រទេសចិនប៉ុណ្ណោះ

  • 2018-10-02 02:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​មាន​ចំណុច​សំខាន់​មួយ​ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង គឺ ប្រជាជន ជាមួយ​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី , ច្បាប់ និង ទម្លាប់​របស់​ពួកគេ​តែម្ដង។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ចម្លែកៗ​ទាំង ១៤ ដែល​កើត​មាន​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ៖

#១ នៅ​ក្នុង​ប្រទេស​ចិន មាន​ការ​ប្រកួត​ញ៉ាំ​ម្ទេស នៅ​ក្នុង​អាង​ទឹក

#២ ឆ្នេរសមុទ្រ និង​អាង​ហែលទឹក​នៅ​ក្នុង​ប្រទេស​ចិន ពោរពេញ​ដោយ​មនុស្ស​កកកុញ ស្ទើរ​រក​កន្លែង​លេង​គ្មាន

#៣ ដាក់​ត្រី​នៅ​ចន្លោះ​ឆ្អឹង​ដងកាំបិត គឺ​ជា​និន្នាការ​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ប្រទេស​ចិន​សម្រាប់​នារីៗ ដើម្បី​បង្ហាញ​ថា​ពួកគេ​ស្គម​ប៉ុណ្ណា

#៤ ជនជាតិ​ចិន​អាច​កាត់​សក់​ដោយ​ប្រើ​កាំបិតផ្គាក់

#៥ សេវាកម្ម​ម៉ាស្សា មាន​ស្ទើរ​គ្រប់​ទីកន្លែង

#៦ ជនជាតិ​ចិន ចូលចិត្ត​ហាត់​ប្រាណ​ជុំ​គ្នា​នៅ​ខាង​ក្រៅ ដើម្បី​រាងកាយ​រឹងមាំ និង​សុខភាព​ល្អ

#៧ ចិន គឺ​ជា​ប្រទេស​ពូកែ​ចម្លង និង​ពោរពេញ​ដោយ​របស់​ក្លែងក្លាយ ជាមួយ​នឹង​ភាព​ច្នៃប្រឌិត

#៨ បន្ទាប់​ពី​ធ្វើ​ការ​ហត់​ស្ទើរ​ពេញ​មួយ​សប្ដាហ៍ ជនជាតិ​ចិន​ជា​ច្រើន​ស្លៀកពាក់​ឈុត​ដេក​យប់ រហូត​ដល់​ថ្ងៃ​ច័ន្ទ សូម្បី​តែ​ពេល​ទៅ​ដើរ​លេង , ដើរ​ផ្សារ និង ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ហាង​ក៏​ដោយ ខណៈ​ការ​ធ្វើ​បែបនេះ​ត្រូវ​បាន​គេ​ហៅ​ថា «Weekend Mode»

#៩ ជនជាតិ​ចិន​ភាគ​ច្រើន​ចូលចិត្ត​កាន់​បំពង់​ទឹក​ក្ដៅ​តាម​ខ្លួន ព្រោះ​ការ​ផឹក​ទឹក​ក្ដៅ ជួយ​ការពារ​ជំងឺ​ជាច្រើន

#១០ នៅ​ក្នុង​ប្រទេស​ចិន អ្នក​អាច​ទិញ​សំបុត្រ​រថភ្លើង ដោយ​មិន​យក​កៅអី​បាន

#១១ ចរាចរ​នៅ​ក្នុង​ប្រទេស​ចិន ឃើញ​ហើយ​ពិត​ជា​ឈឺ​ក្បាល

#១២ ពលរដ្ឋ​ចិន​ជា​ច្រើន​ត្រូវ​ពាក់​ម៉ាស ដោយសារតែ​ខ្យល់​ពុល​ច្រើន​លើសលប់​ពេក ប៉ុន្តែ​ដើម្បី​ឲ្យ​ស្រស់​ស្អាត ពួកគេ​ក៏​បាន​លេង​ស្ទីល​ម៉ាស​ផង​ដែរ

#១៣ ធ្មេញចំពើស ពេញ​និយម​ខ្លាំង​នៅ​ចិន បើ​ទោះ​បី​ជា​មិន​មាន​ពី​ធម្មជាតិ ក៏​អាច​ឲ្យ​ពេទ្យធ្មេញ​កែ​បាន​ដែរ

#១៤ ក្នុងមួយថ្ងៃៗ ជនជាតិ​ចិន​ធ្វើ​ការ​ហត់​ខ្លាំង​ណាស់ ដូច្នេះ​ពួកគេ​ងាយ​អត់​ងងុយ និង​ដេក​លក់​គ្រប់​ទីកន្លែង

ចុច​អាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់