• 2018-10-03 04:23:55
  • សុខភាព

ក្មេង មានរបួសយកទៅពេទ្យមិនទាន់ ដឹងល្បិចងាយៗ​ជួយព្យា​បាល​បន្ទាប់ពី​គ្រោះ​ថ្នាក់​

  • 2018-10-03 04:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះអាសន្ន ​តែង​កើតឡើង​ជានិច្ច​នៅ​ក្នុង​ជីវិត​ មិន​ថា​អ្នកប្រុង​ប្រ​យ័​ត្ន​ប៉ុណ្ណា​នោះ​ទេ​។ ឪពុកម្តាយ​របស់​ក្មេង​តូចៗ​ដឹង​រឿង​នេះ​ច្បាស់ណាស់​។ ដូច្នេះ​ហើ​យ​ទើ​ប​អ្នក​ត្រូវតែ​ការពារ​ និង​ត្រៀ​ម​រួចរាល់​ក្នុង​ការ​ដោះស្រាយ​បញ្ហា ពេល​ពួកគេជួប​​ប្រការ​ណាមួយ ពេល​កំពុង​លេង​កម្សាន្ត​។

ទាំងអស់​នេះ​ គឺជា​ការណែនាំ​ក្នុង​ការ​ព្យាបាល​គ្រោះ​ថ្នាក់​ស្រាលៗ​ដូចជា​ការ​មុត រយះ និង រលាក​ផ្សេងៗ​។

  • ប្រការ​ដែល​អាណាព្យាបាល​គួរ​ធ្វើ

១. លាង​សម្អាត​ ប្រើ​ទឹក​ធម្មតា (​ជៀសវាង​ការ​ប្រើ​ទឹក​ត្រជាក់​ក្នុង​ការ​លាង​របួស​ដែល​រលាក​) ដើម្បី​កម្ចាត់​ធូលី​ និង​កម្ទេច​ផ្សេងៗ​ចេញពី​របួស​។ កុំ​ភ្លេច​លាង​សម្អាត​ដៃ​មុននឹង​ប៉ះ​មុខរបួស​។

២. ព្យាបាល​ បន្ទាប់ពី​លាង​មុខរបួស អ្នកចាំបាច់​ត្រូវ​ការពារ​ និង​បង្ការ​ការឆ្លង​មេរោគ​។ ក្រេម​ឬ​ក្រមួន​មាន​ ​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​នូ​វ​ការ​ប​ង្កើតនៃ​បាក់តេរី​ដែល​អាច​ធ្វើ​ឱ្យមាន​មេរោគ​ និង​ធ្វើ​ឱ្យ​ការព្យាបាល​ប្រើ​រយៈពេល​យូរ​។

អ៊ីចឹង​សូម​ណែនាំ​នូ​វ​ក្រមួន 4-in-1 ដែល​ប្រឆាំងនឹង​មេរោគ ការ​រលាក និង ស្នាម​របួស​ព្រម​ទាំង​ ជួយ​ធ្វេី​ឱ្យ​ការព្យាបាល​គ្មាន​ភាព​ក្រហាយ​។ ក្រមួន​នេះ​អាច​រកបាន​នូ​វ​ឱសថស្ថាន​ធំៗ​ដែល​មាន​ជា​កញ្ចប់​តូចៗ ពណ៌​ខៀវ​និងស​។

៣. ការពារ វា​សំខាន់​ណាស់ ដែល​របួស​ត្រូវ​រុំ​បិទ​ជិត​ដើ​ម្បី​ជួយ​ព្យាបាល​របួស​។ ការ​រុំរបួស​ជួយ​ព្យាបាល​ដោយ​ផ្តល់​នូ​វ​សំ​ណើ​ម​សម្រាប់​កោសិកា​លូតលាស់​ឡើ​ង​វិ​ញ​ និង​ជួយ​ការពារ​របួស​ពី​មេរោគ​ផ្សេងៗ​។

៤. ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត នៅពេលដែល​មាន​ចម្ងល់​ពី​របួស​របស់​អ្នក ត្រូវ​ពិ​គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដើ​ម្បី​យល់ដឹង បើសិ​ន​របួស​របស់​អ្នក​ត្រូវការ​ការព្យាបាល​ជាបន្ទាន់​។

  • ប្រការ​ដែលមិន​គួរ​ធ្វើ​​​ បន្ទាប់ពី​មាន​របួសអ្នក​អាច​មើល​តាម​ការ​ណែនាំ​ខាង​ក្រោម៖​

១. ការ​ប្រើ​វិធីដែល​ប្រឆាំងនឹង​បាក់តេរី​ខ្លាំងពេក​ ការព្យាបាល​របួស​តាម​បែប​បុរាណ ​ដូចជា​ការ​ចាក់​អាល់កុល​ទៅ​លើ​របួស​អាច​ធ្វើ​ឱ្យ​កោសិកា​ស្បែក​កាន់តែ​ខូចខាត​។ ជៀសវាង​ក្នុង​ការ​ប្រើ​វិធី​មួយ​នេះ​ក្នុង​ការ​ព្យាបាល​របួស​។

២. មិន​យកចិត្តទុកដាក់​ទៅ​ទៅ​លើរបួស​

ការមិន​បាន​ព្យាបាល​របួស​ទាន់ពេលវេលា​អាច​ធ្វើ​ឱ្យ​របួស​កាន់តែ​រីក​រាលដាល​ និង​បង្ក​ស្លាកស្នាម​មកពី​ការ​រលាក​ និង​ហើម​ដែល​ប៉ះ​ពាល់​ទៅដល់​មួ​យ​ផ្នែក​ធំ​នៃ​របួស​។ លើស​ពី​នេះ វា​អាច​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​ទៅដល់​ឈាម​បើសិ​ន​ជា​ព្យាបាល​មិន​ត្រឹមត្រូវ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់