• 2018-10-04 05:09:12
  • សុខភាព

អ្វី​ទៅ​ជា​ការ​ដាំ​បង្គោល​ក្នុង​ឆ្អឹង​ធ្មេញ? មក​ស្ដាប់​អ្នក​ជំនាញ​បក​ស្រាយ!

  • 2018-10-04 05:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​មនុស្ស​ជា​ច្រើន​ បាន​មើល​រំលង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​ដែល តាម​ការពិត​វា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ដែល​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ដូច​សុខភាព​រាង​កាយ​របស់​យើង​ដែរ​។

បើ​តាម​ទន្ត​បណ្ឌិត​ជំនាញ​បាន​បញ្ជាក់​ថា​​ ​​​​​​​សញ្ញា​តូច​ៗ​ដែល​មាន​ចំពោះ​សុខភាព​មាត់​ធ្មេញ​ ដូច​ជា​ ធ្មេញ​ប្រេះ​ ថ្គាម​ទាល់​ ធ្មេញ​ខូច​ឬ​​មាន​បញ្ហា​ក្នុង​ការ​ទំពារ​អាហារ​ អ្នក​គួរ​ពិចារណា​ដក​ធ្មេញ​ដែល​មាន​បញ្ហា​ទាំង​នោះ​ចោល​រួច​ជំនួស​មក​វិញ​នូវ​ការ​ដាក់​ធ្មេញ​ថ្មី​​​ ដើម្បី​បង្ការ​កុំ​ឲ្យ​រាលដាល​ទៅ​ធ្មេញ​ផ្សេងៗ​ទៀត​បាន​។

ទន្ត​បណ្ឌិត Kenzie Kheam ជា​នាយិកា​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​ សន្តិភាព បាន​ណែនាំ​ឲ្យ​ជ្រើស​រើស​យក​ការ​ដាំ​បង្គោល​ដែក​​ក្នុង​ឆ្អឹង​ធ្មេញ​ ដែល​ជា​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​ដាក់​ធ្មេញ​ដោយ​ប្រើ​ប្រាស់​នូវ​ដែក​ Titanuim ដាំ​ចូល​ទៅ​ក្នុង​ឆ្អឹង​ថ្គាម​ក្នុង​គោល​បំណង​បង្កើត​ឫស​ធ្មេញ​សិប្បនិមិត្ត​ថ្មី ដើម្បី​ទ្រទ្រង់​ដល់​មុខ​ងារ​ទំពារ​អាហារ ​និង​លើក​សោភ័ណ​ភាព​សម្រស់​បាន​​មួយ​ផ្នែក​ផង​ដែរ។​​

ទន្តពេទ្យ​ដែល​មាន​បទពិសោធន៍​ជាង​១១​ឆ្នាំ​រូប​នេះ​ ​បាន​បង្ហើប​ប្រាប់​ពី​អត្ថប្រយោជន៍​នៃ​ការ​ដាំ​បង្គោល​ដែក​ក្នុង​ឆ្អឹង​ធ្មេញ​ដែល​គ្រប់​គ្នា​មិន​ដែល​ដឹង​ពីមុន​មក​ ក្នុង​នោះ​មាន​ដូច​ជា​៖​

១.​ មាន​មុខងារ​ដូច​ធ្មេញ​ធម្មជាតិ

អត្ថប្រយោជន៍​ដ៏​ធំ​បំផុត​របស់​បង្គោល​ក្នុង​ឆ្អឹង​ធ្មេញ​ គឺ​បង្កើត​កម្លាំង​​ទំពារ​អាហារ​មក​វិញ​ អ្នក​ដាំ​បង្គោល​នេះ អាច​ទំពារ​អាហារ ប្រើ​អំបោះ​ទាក់​ធ្មេញ​ (Floss)​ ដុស​ធ្មេញ​ដោយ​ដូច​ធ្មេញ​ធម្មជាតិ​ដោយ​មិន​ដឹង​ថា​មួយ​ណា​ដាក់ ​ឬ​ធ្មេញ​ធម្មជាតិ។​​

២.​ វា​អាច​នៅ​ក្នុង​មាត់​យើង​បាន​ពេញ​មួយ​ជីវិត​

ដោយ​វា​ត្រូវ​បាន​ផលិត​ពី​ដែក​ Titanuim​ និង​សារធាតុ​មួយ​ចំនួន​ដែល​អាច​ឲ្យ​ក្លាយ​ជា​ Bio-Compatible (មិន​មាន Toxic ឬ​ប៉ះពាល់​ដោយ​សរីរាង្គ​ឡើយ )។ ការ​ដាំ​បង្គោល​ក្នុង​ឆ្អឹង​ធ្មេញ​ធ្វើ​ឡើង​ដើម្បី​បំពេញ​ចន្លោះ​ធ្មេញ​ដែល​បាន​បាត់​នោះ ​មាន​ន័យ​ថា​បើ​យើង​បាត់​ធ្មេញ​១​ យើង​ត្រូវ​ដាក់​ធ្មេញ​វិញ​តែ​១​ទេ ​ដោយ​មិន​ចាំ​បាច់​ដាក់​ធ្មេញ​ជាប់​គ្នា​ជា​ស្ពាន​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ធ្មេញ​សង​ខាង​ឡើយ​។

៣. ការពារ​មិន​ឲ្យ​ឆ្អឹង​ថ្គាម​ស្រក​

កាល​ណា​អ្នក​ដក​ធ្មេញ​ហើយ​នោះ​ ឆ្អឹង​កន្លែង​នោះ​នឹង​ត្រូវ​ស្រក​ ២៥%​ នៅ​ឆ្នាំ​ទី​១ ហើយ​នៅ​តែ​បន្ត​ស្រក​ជា​ហូរ​ហែរ​ បន្ត​​ទៀត។ ការ​ដាំ​បង្គោល​ក្នុង​ធ្មេញ​អាច​ជួយ​បង្ការកុំ​ឲ្យ​ឆ្អឹង​ថ្គាម​ស្រក​បាន​។​​​

៤.​ ការពារ​ធ្មេញ​សង​ខាង​មិន​ឲ្យ​រេ ឬ​ទ្រេត

ការ​ដាំ​បង្គោល​ក្នុង​ឆ្អឹង​កាន់​តែ​លឿន​កាន់​តែ​ល្អ​ ក្រោយ​អ្នក​ដក​ធ្មេញ​ហើយ​ ព្រោះ​ថា​វា​ការ​ពារ​ធ្មេញ​សង​ខាង​មិន​ឲ្យ​រេ ឬ​ទ្រេត ខូច​ខាត​រឹត​តែ​ធ្ងន់ធ្ងរ​​។

៥.​ ជួយ​ការពារ​អ្នក​ពី​ជំងឺ​អញ្ចាញ​ធ្មេញ​នានា

កន្លែង​ដែល​អ្នក​ដក​ធ្មេញ​ហើយ​ជា​កន្លែង​ដែល​ងាយ​ដក់​ចំណី​អាហារ ​ដែល​ងាយ​នាំ​ឱ្យ​កើត​ជំងឺ​អញ្ចាញ​ធ្មេញ​។

៦.​ រក្សា​ទម្រង់​មុខ​អ្នក​មិន​ឲ្យ​ប្រែប្រួល​:

បើ​អ្នក​អត់​ធ្មេញ​ នោះ​ទម្រង់​​មុខ​អ្នក​នឹង​ប្រែ​ប្រួល​ទៅ​រក​វ័យ​ចំ​ណាស់​ជា​មិនខាន។ ការ​ដាក់ធ្មេញ​ជួយ​បន្ថែម​សម្រស់​ស្នាម​ញញឹម​របស់​អ្នក​កាន់​តែ​ស្រស់​ស្រាយ​។​​​

ទន្ត​បណ្ឌិត Kenzie Kheam បាន​បន្ដ​ថា​៖ "ការ​ដាំ​បង្គោល​ក្នុង​ឆ្អឹង​ធ្មេញ​ប្រព្រឹត្ត​ទៅ​បាន​ចំពោះ​មនុស្ស​គ្រប់​រូប​ ដែល​មាន​លក្ខខ័ណ្ឌ​សុខភាព​ទូទៅ​ និង​គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​ទន្ត​បណ្ឌិត​ សុខភាព​មាត់​ធ្មេញ​សិន​ មុន​នឹង​ធ្វើការ​ដាំ​បង្គោល​ក្នុង​ឆ្អឹង​ធ្មេញ​ ព្រោះ​ការ​ដាំ​បង្គោល​ក្នុង​ឆ្អឹង​ធ្មេញ​ បើ​ធ្វើ​ទៅ​មិន​ត្រឹម​ត្រូវ​ទៅ​តាម​បច្ចេកទេស​ទេ​នោះ ​អាច​បង្ក​ឲ្យ​មាន​ផល​លំបាក​ជាច្រើន។​ ជាមួយ​មន្ទីរ​ព្យាបាល​ធ្មេញ សន្តិភាព​ យើង​មាន​​ទទួល​ពិនិត្យ ​និង​ព្យាបាល​​​ដោយ​សាស្ត្រាចារ្យ​​ទន្ត​បណ្ឌិត​ជាតិ​ និង​អន្តរជាតិ​ប្រកប​ដោយ​ជំនាញ​ រួម​ជាមួយ​នឹង​ការ​ប្រើប្រាស់​បង្គោល​ BIOTEC​ ផលិត​នៅ​អាល្លឺម៉ង​ដែល​មាន ​ISO:13485:2003 និង ISO: 9001:2008 មាន​គុណ​ភាព​ល្អ​បំផុត​ បន្ថែម​ដោយ​ឧបករណ៍​ទំនើប​ៗ​ដែល​ជា​ជំនួយ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ព្យាបាល​ប្រកប​ដោយ​ភាព​ជោគជ័យ​។​"​

ការ​ដក​ធ្មេញ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​ទេ​ ដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ​​ទ្រាំ​រស់​នៅ​ជាមួយ​ធ្មេញ​ដែល​ខូច​ ដូច​នេះ​បើ​ធ្មេញ​មាន​បញ្ហា​ហើយ​ គួរ​តែ​ជួប​ជាមួយ​អ្នក​ជំនាញ​ដើម្បី​​ស្វែង​រក​ការ​ព្យាបាល​​ឲ្យ​ទាន់​ពេល​វេលា៕​

ចុចអាន៖ ៥ចំណុច​ផ្លាស់​ប្តូរ​ជីវិត​អ្នក ក្រោយ​សម្រេច​ចិត្ត​ពត់​ធ្មេញ

អត្ថបទ៖ Khuon Sovanvatey

មតិយោបល់