• 2018-10-08 01:00:00
  • សេដ្ឋកិច្ច

រីសតលំហែកាយសម្រាប់អ្នកមាន ៣កន្លែង​ ទំនើបស្រស់ស្អាតបំផុតនៅខេត្តព្រះសីហនុ

  • 2018-10-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ ជាតំបន់​ឆ្នេរសមុទ្រមួយ​របស់​កម្ពុជា​ដែល​មាន​ឆ្នេរ​ស្រស់​ស្អាត​ជាប់​ក្នុង​លំដាប់​​ពិភពលោក។ ក្នុង​នោះ​គេ​ឃើញ​មាន​គម្រោង​អភិវឌ្ឍ​រីសត​លំដាប់​ៗ​ជាច្រើន​បាន​ផុស​ឡើង ដើម្បី​ទាញ​ទាញ​ភ្ញៀវ​ទេសចរ​​ចំណូល​ខ្ពស់ សម្រាក​លំហែកាយ​ ដែល​មាន​លក្ខណៈ​ទំនើប​និង​ស្រស់​ស្អាត។

ត​ទៅ​នេះជា​រីសត​លំដាប់​ៗ​សម្រាប់​អ្នកមាន ៣កន្លែង​៖ ​​​​​​​

១. The Royal Sands Resort នៅកោះរ៉ុង

The Royal Sands Resort Koh Rong ​ជា​ប្រភេទ Resort ផ្កាយ៥ លំដាប់​អន្តរជាតិ មាន​វិឡា​ទោល​លក្ខណៈ​ឯកជន​សុទ្ធសាធ​សរុប ៦៧ វិឡា បែរ​មុខ​ទៅ​ទេសភាព​សមុទ្រ​ទាំង​អស់ ក្នុង​នោះ ៣០ វិឡា មាន​ហាង​ហែល​ទឹក​នៅ​មុខ​វិឡា​លក្ខណៈ​ឯកជន​។

រីសតនេះ ស្ថិត​នៅ​ភូមិ​សុខសាន្ត ទឹក​ដី​កោះ​រុង​ទំហំ ៧៨ គីឡូម៉ែត្រ​ការ៉េ ដែល​ជា​កោះ​ទី​២ ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​កោះ​មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស​ស្អាត​ជាង​គេ​នៅ​កម្ពុជា ។

នេះ​ហើយ Resort ដូច​ឋានសួគ៌​លើ​កោះ​រុង ស្អាត​ជាង​គេ​បំផុត​នៅ​ខ្មែរ អ្នក​មានៗ​ទើប​ស្គាល់​ជាតិ

២. កោះសង្សា

កោះ​សង្សារ ជារមណីយដ្ឋាន និងរីសត​ប្រណីត​មួយ​របស់​កម្ពុជា ប៉ុន្តែ​កម្រ​មាន​ជន​ជាតិ​ខ្មែរ​ទៅ​ស្នាក់​កម្សាន្ត​ណាស់ ព្រោះ​តែ​តម្លៃ​ហាក់​ខ្ពស់​បន្តិច។ ភាគ​ច្រើន​មាន​តែ​ជន​បរទេស​ប៉ុណ្ណោះ​ដែល​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់ បាន​មក​ស្នាក់​អាស្រ័យ​បែប​ឯកជន ក្នុង​តម្លៃ​មួយ​យប់​ខ្ទង់​ពាន់​ដុល្លារ។

នាំមកជូនដោយ តម្លៃ​ស្នាក់​នៅ​លើ​កោះ​សង្សារ ដែល​គ្រប់​គ្នា​ល្បី​ថា​គ្មាន​សំណាង​ទៅ​ដល់

៣. កោះក្របី

កោះ​តូច​មួយ​ ​ស្ថិត​នៅ​សមុទ្រ​រាម​ ​ ដែល​គេ​​ស្គាល់​ថា​ជា​កោះក្របី​ ចម្ងាយ​ប្រហែល​ ៧ គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​​ខេត្ត​ព្រះ​សីហនុ​ដែល​មាន​ទំហំ​ប្រមាណ​ ​១២​ ​ហិក​តា​ ​បច្ចុប្បន្ន​ ​ត្រូវ​បាន​អភិវឌ្ឍ​ប្រែ​ក្លាយ​កោះ​នេះ ​ទៅ​ជា​រីសត​ដ៏​ស្រស់​ស្អាត​​បែប​ធម្មជាតិ​ សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់