• 2018-10-05 02:04:04
  • ព័ត៌មាន

សាលារៀន ៤នៅអង់គ្លេស បង្ខំចិត្តបិទទ្វារដោយសារសត្វពីងពាងមួយប្រភេទ

  • 2018-10-05 02:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​រៀន​ចំនួន ៤​ក្នុង​ទីក្រុង​ឡុងដ៍ ត្រូវ​បាន​សម្រេច​បិទ​ទ្វារ​រហូត​ដល់​រយៈ​ពេល​មួយ​ខែ​ក្រោយ​ពេល​រក​ឃើញ​សត្វ​ពីងពាង​មួយ​ប្រភេទ​នៅ​ក្នុង​សាលា។

សត្វ​ពីងពាង​មួយ​ប្រភេទ​ដែល​មាន​ពិស​សាហាវ​បំផុង​ក្នុង​ចក្រភព​អង់គ្លេស ត្រូវ​បាន​គេ​រក​ឃើញ​នៅ​បឋមសិក្សា​ចំនួន​ពីរ និង​អនុវិទ្យាល័យ​ចំនួន​ពីរ។ ការ​រក​ឃើញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បរិស្ថាន Newham នៅ​ភាគ​ខាង​កើត​ទីក្រុង​ឡុងដ៍។ ក្នុង​ចំណោម​សាលា​ទាំង​៤ អនុវិទ្យាល័យ Rokeby ក្នុង​ទីក្រុង Canning នឹង​ត្រូវ​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​ទី ២៩​ខែ​តុលា។ ចំណែក​សាលា ៣​ផ្សេង​ទៀតរួម​មាន បឋមសិក្សា Star ក្នុងទីក្រុង Beckton, បឋមសិក្សា Ellen Wilkinson និង សាលា Lister Community ក៏​នឹង​ត្រូវ​បិទ​ទ្វារ​ផង​ដែរ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម។

ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​គ្រប់គ្រង​សត្វ​ល្អិត កំពុង​ចាត់​វិធាន​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ពីង​ពាង​ទាំង​នោះ មុន​ពេល​ដែល​ពង​របស់​ពួក​វា​ញាស់​បន្ថែម​ទៀត ហើយ​វិធានការ​នេះ នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ៣​សប្ដាហ៍ មុន​ពេល​ដែល​សាលា​អាច​បើក​ទ្វារ​ឡើង​វិញ៕

ចុចអាន ៖

ប្រភព៖ theSundaily ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់