• 2018-10-11 03:08:32
  • សុខភាព

មក​ទៀត​ហើយ! idol ច្រើន​នាក់ ជុំ​ជើង​គ្នាគាស់​កកាយ​ លើ​ប្រធាន​បទ​ក្ដៅ​គគុក​របស់​ស្រ្តី

  • 2018-10-11 03:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា​ ជំងឺ​មហារីក គឺជា​មូលហេតុ​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​ទូទាំង​ពិភព​លោក ពោល​គឺ​មាន​ចំនួន​សរុប​រហូតដល់ ៨.៨ លាន​នាក់​ក្នុង​ឆ្នាំ ២០១៥។ ក្នុង​នោះ​ជំងឺ​មហារីក​សុដន់ គឺជា​បញ្ហា​​ធំ​មួយ​ក្នុង​ចំណោម​ជំងឺ​មហារីក​​ទាំង​អស់​ដែល​​​សម្លាប់​មនុស្ស​ច្រើន​ជាងគេ​បំផុត​បើ​គិត​ក្នុង​ឆ្នាំ​ដដែល។ ដូច្នេះ យុវវ័យ​គួរតែ​ស្វែង​យល់​ឲ្យ​ហើយ ដើម្បី​ចែកចាយ​ព័ត៌មាន និង​ទប់​ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​មក​យាយី​ជីវិត​បាន។

នៅ​ថ្ងៃ​សៅរ៍ ១៣ តុលា ២០១៨ ខាង​​មុខ AIA សហការ​ជាមួយ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តី​សង្ឃឹម នឹង​រៀបចំ​កិច្ចពិភាក្សា​មួយ​ទាក់​ទង​នឹង "ការ​យល់ដឹង និង​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់ ឲ្យ​បាន​ទាន់​ពេល​វេលា​សម្រាប់​យុវវ័យ" ដោយ​មាន​ការចូលរួម​ពី​តារា​ល្បី ដូចជា Laura Mam​ ឌីជេ Nana ស្ថាបនិក Think with PingAnn តារា​ចម្រៀង Key និង​លោក​វេជ្ជបណ្ឌិត ព្រាប ឡី នៅ​ម​ជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុ​ជា​ជា​-​កូរ៉េ (CKCC)។

កម្មវិធី​នឹង​បើក​ឲ្យ​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ ដោយ​អ្នក​អាច​​ចុះឈ្មោះ​​នៅ​នឹង​​ទីតាំង​ធ្វើ​កម្មវិធី​ផ្ទាល់ ឬ​​តាម​រយៈ https://bit.ly/2Otzdx ។ កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា ព្រោះ​ក្រៅ​ពី​ទទួល​បាន​ចំណេះ​ដឹង​សុខភាព និង​កម្មវិធី​កម្សាន្ត អ្នក​​ក៏​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​​​​អនុស្សាវរីយ៍​ផង​ដែរ៕

អត្ថបទ៖ សុខណា

មតិយោបល់