• 2018-10-11 07:55:54
  • ចរាចរណ៍

អ្នកបើកបរ៣ខេត្តនេះយល់ដឹងច្រើន ចេះចូលជួរមិនបំពានផ្លូវគេ ស៊ូស្ទះរាប់គីឡូម៉ែត្រ

  • 2018-10-11 07:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់ ថ្ងៃ​ចូល​បម្រើ​ការងារ​ក៏​បាន​មក​ដល់ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ត្រឡប់​មក​ពី​ស្រុក​កំណើត​មក​រាជធានី​ភ្នំពេញ​វិញ​ចាប់​តាំង​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៨។ ការ​សម្រុក​ចូល​ភ្នំពេញ​វិញ ក៏​មិន​ខុស​ពេល​ចេញ​ទៅ​ស្រុក​កំណើត​ដែរ គឺ​មាន​សភាព​កកស្ទះ​ខ្លាំង​នៅ​តាម​បណ្ដា​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា៖ ​ផ្លូវ​ជាតិ​លេខ១ ផ្លូវ​ជាតិ​លេខ​២ ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​៤ ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​ជាតិ​លេខ​៦។

គេ​សង្កេត​ឃើញ​ថា នៅ​តាម​ផ្លូវ​ដែល​មាន​ការ​កកស្ទះ​ខ្លាំង មាន​អ្នក​បើកបរ​ជា​ច្រើន​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូចជា បើក​បរ​បញ្ច្រាស​ផ្លូវ បំពាន​ផ្លូវ​អាទិភាព​របស់​គេ ខ្វះ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម។ ដោយ​ឡែក​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​មាន​អ្នក​បើកបរ​យល់​ដឹង​ច្រើន បាន​បើកបរ​ដោយ​មាន​របៀបរៀបរយ​គួរ​ឲ្យ​សរសើរ​។ បណ្ដា​ខេត្ត​ទាំង​នោះ​មាន​ដូចជា៖

១.ខេត្ត​មណ្ឌល​គិរី

មានអ្នកបើកបរជាច្រើនចូលគន្លងបានយ៉ាងល្អ ទោះផ្លូវម្ខាងទៀតមិនមានអ្នកបើកបរក៏មិនមាននរណាម្នាក់ បំពានទៅផ្លូវដែលមិនកកស្ទះនោះដែរ។

រូបភាពមណ្ឌលព័ត៌មានទេសចរណ៍ខេត្តមណ្ឌលគិរី

២. ផ្លូវ​ជាតិ​លេខ​២​នៅ​សំរោងយ៉ោង ខេត្ត​តាកែវ

អាជ្ញាធរនៅផ្លូវជាតិលេខ២ បានយកខ្សែគោដើម្បីខណ្ឌចែកទ្រូងផ្លូវ គៀងឲ្យអ្នកបើកបរចូលក្នុងគន្លងរបស់ខ្លួន កុំឲ្យឆ្វេចឆ្វាចទៅគន្លងម្ខាងទៀត។

រូបភាព៖ សុង សឺមី

៣. ស្ពាន​គីសូណា​ក្នុង​ខេត្ត​កំពង់ចាម

ចំណែកឯនៅខេត្តកំពង់ចាមវិញ នៅលើស្ពានគីសូណា អ្នកបើកបរបានចូលគន្លងយ៉ាងល្អ ខណៈមានការកកស្ទះរាប់គីឡូម៉ែត្រ ក៏គ្មានអ្នកណាម្នាក់បំពានផ្លូវម្ខាងទៀតឡើយ។

រូបភាព៖ BTV

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់