• 2018-10-12 02:23:50
  • ការអប់រំ

ស្ថាបនិកមូលនិធិកុមារកម្ពុជាដើម្បីលុយ ធ្វើរឿងមិនខ្លាចខ្មាសគេពេញទីក្រុងនៅអាមេរិក

  • 2018-10-12 02:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា ឬCambodian Children's Fund (CCF)  បាន​​ចំណាយ​ពេល​ ៣ ​សប្ដាហ៍​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​កុមារ​ក្រីក្រ​នៅ​កម្ពុជា នៅ​តំបន់​ទី​ប្រជុំ​ជន​មួយ​ឈ្មោះថា​​ Time Square កណ្ដាល​ទីក្រុង​ញ៉ូវយក​។

ក្នុង​សំលៀក​បំពាក់​សាមញ្ញ ​លោក Scott Neeson​ បាន​លើក​ត្រដាង​ទង់​ជាតិ​ខ្មែរ​ នៅ​ចំណោម​​ហ្វូង​មនុស្ស​កកកុញ​​ជាច្រើន ដោយ​មិន​ខ្មាស​អៀន​ ឲ្យ​ប្រជាជន​​អន្តរជាតិ​បាន​ស្គាល់​ពី​ប្រទេស​កម្ពុជា​ ដែល​ជា​ទង្វើ​គួរ​ឲ្យ​រំភើប និង​កោត​សរសើរ​ពី​សំណាក់​ប្រជាជន​កម្ពុជា​នៅ​ឯ​ណេះ។

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤​ មក​ម្ល៉េះ​ ដោយ​បាត​ដៃ​លោក Scott Neeson ​លក់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ និង ខិត​ខំ​ស្វែង​រក​ជំនួយ​ពី​សប្បុរស​ជន​នានា​ក្នុង​គោល​ដៅ​​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​រស់​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ឲ្យ​ទទួល​​បាន​ការ​អប់​រំ​ និង ​រស់​នៅ​ក្នុង​ជីវិត​ថ្មី​មួយ​ផ្សេង​ទៀត​ មិនតែប៉ុណ្ណោះលោកត្រូវ​បាន​កុមារក្រីក្រជាច្រើន ហៅថា ប៉ា ឬ Daddy ចាត់ទុកដូចឪពុកទី២ ខ្លួន។​

គោលបំណង​របស់​លោក​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យកុមារ​ទាំង​នោះ​ទទួល​បាន​ការ​អប់​រំ​ក្នុង​កម្រិត​មួយ​ខ្ពស់​ និង ​​​ការ​ជួយ​ដល់​​គ្រួសារ​ក្រីក្រ​របស់​ពួក​គេ​ឲ្យ​មាន​ចំណី​អាហារ​បរិភោគ​ ព្រម​ទាំង​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​​ទៀត​ផង​។ ​ ជា​លទ្ធផល​ ១៤ ឆ្នាំ​មក​នេះ​ អង្គការ​របស់​លោក​បាន​ជួយ​ដល់​​កុមារ​តាំង​ពី​ ៤៥​ នាក់​ដំបូង​រហូត​ កើន​ឡើង​ដល់​ជាង​២០០០​នាក់​។​ លើស​ពី​នេះ​ទៀត​ អង្គការ​ក៏​បាន​​​​ជួយ​ដល់​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​​តាម​រយៈ​ការ​សាង​សង់​ផ្ទះ​ជាង​ ៤០០​ខ្នង​ និង ការ​ជួយ​ផ្គត់​ផ្គង់​អាហារ​​​មួយ​ចំនួន​​ផង​ដែរ​។ ហើយ​គម្រោង​​ថ្មី​មួយ​ដែល​លោក​ទើប​តែ​ទទួល​​បាន​ជោគ​ជ័យ​នោះ​ គឺ​ការ​​ដាក់​ឲ្យប្រើ​ប្រាស់​នូវ​សាលា​រៀន នី​សិន​គ្រីប​អាខាដឺមី​ សម្រាប់​​​បណ្ដុះ​បណ្ដាល​ជំនាញ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា ​វិស្វកម្ម​ និង គណិតវិទ្យា​​ដល់​កុមារ​​ក្រី​ក្រ​រស់​នៅ​​លើ​គំនរ​សំរាម​​ទាំង​នោះ​៕​​​​​​​​​​​

ប្រភព៖ ហ្វេសបុក Scott Neeson

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់