- 2018-10-12 08:10:42
- ចរាចរណ៍
ប្រយ័ត្នគេគុណលុយយក! មកដឹងម៉ោងកំណត់ និងលុយត្រូវបង់ឲ្យច្បាស់ មុនចតនៅព្រលាន
- 2018-10-12 08:10:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នគេគុណលុយយក! មកដឹងម៉ោងកំណត់ និងលុយត្រូវបង់ឲ្យច្បាស់ មុនចតនៅព្រលាន
ចន្លោះមិនឃើញ
កាលពីចុងខែកញ្ញាកន្លងទៅនេះ ប្រព័ន្ធចតយានយន្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានធ្វើការកែប្រែហើយ។ រហូតមកទល់ពេលនេះនៅមានប្រជាពលរដ្ឋជាច្រើន មិនទាន់បានដឹងពីប្រព័ន្ធថ្មីនេះនៅឡើយ។ ក្នុងនោះអ្នកខ្លះត្រូវបង់លុយអស់ច្រើនខុសពីធម្មតា ទាំងមិនយល់ថាមកពីមូលហេតុអ្វី? ដូច្នេះហើយសូមមកស្វែងយល់ឲ្យបានច្បាស់លាស់ ពីម៉ោងកំណត់ត្រូវឲ្យចត និងទឹកប្រាក់ដែលត្រូវបង់។
ការចតយានយន្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាបច្ចុប្បន្ននេះ មានបែងចែកជា២ប្រភេទ គឺចំណតធម្មតា និងចំណតច្រកផ្លូវល្បឿនលឿនពណ៌ស្វាយ ដែលមានកំណត់ប្រភេទយានយន្តដូចខាងក្រោមនេះ៖
១. ចំណតធម្មតា
សម្រាប់ការចតធម្មតា ដោយគិតទៅតាមពេលវេលានៃការចតរបស់យានយន្តនីមួយៗ។
ក្រុមយានជំនិះទី១កម្ពស់ទាបជាង២ម៉ែត្រ
រយៈពេលពី ០ ទៅ១៥នាទី ត្រូវបង់២០០០រៀល
រយៈពេលពី ១៦ ទៅ៣០នាទី ត្រូវបង់៣០០០រៀល
រយៈពេលពី ៣១ ទៅ៤៥នាទី ត្រូវបង់ ៤០០០រៀល
រយៈពេលពី ៤៦ ទៅ៦០នាទី ត្រូវបង់ ៥០០០រៀល
រយៈពេលពី ៦១ ទៅ៧៥នាទី ត្រូវបង់ ៦០០០រៀល
រយៈពេលពី ៧៦ ទៅ៩០នាទី ត្រូវបង់ ៦០០០រៀល
ចំណាំ៖ បើចតលើពីតារាងពេលវេលា ដែលបានកំណត់ត្រូវបង់ប្រាក់ថែម ១០០០៛ រៀងរាល់ ៣០នាទី រហូតដល់ ១២ម៉ោង។ បើលើស ១២ម៉ោង ត្រូវបង់បន្ថែម ៤០០០៛ ក្នុង១ម៉ោង។ ចំពោះម៉ូតូសណ្តោងរ៉ឺម៉ក មានអត្រាតម្លៃស្មើរថយន្ត។
ក្រុមយានជំនិះទី២កម្ពស់ខ្ពស់ជាង២ម៉ែត្រ
រយៈពេលពី ០ ទៅ១៥នាទី ត្រូវបង់៣០០០រៀល
រយៈពេលពី ១៦ ទៅ៣០នាទី ត្រូវបង់៤០០០រៀល
រយៈពេលពី ៣១ ទៅ៤៥នាទី ត្រូវបង់ ៥០០០រៀល
រយៈពេលពី ៤៦ ទៅ៦០នាទី ត្រូវបង់ ៦០០០រៀល
រយៈពេលពី ៦១ ទៅ៧៥នាទី ត្រូវបង់ ៨០០០រៀល
រយៈពេលពី ៧៦ ទៅ៩០នាទី ត្រូវបង់ ៨០០០រៀល
២. ច្រកផ្លូវល្បឿនលឿនពណ៌ស្វាយ
ជាច្រកផ្លូវលឿនពិសេសសម្រាប់ដាក់អ្នកដំណើរ ឬឥវ៉ាន់ចុះមួយភ្លែតៗតែប៉ុណ្ណោះ។
ក្រុមយានជំនិះទី១កម្ពស់ទាបជាង២ម៉ែត្រ
រយៈពេលពី ០ ទៅ១៥នាទី ត្រូវបង់២០០០រៀល
រយៈពេលពី ១៦ ទៅ៣០នាទី ត្រូវបង់៤០០០រៀល
រយៈពេលពី ៣១ ទៅ៤៥នាទី ត្រូវបង់ ៨០០០រៀល
រយៈពេលពី ៤៦ ទៅ៦០នាទី ត្រូវបង់ ២០,០០០រៀល
រយៈពេលពី ៦១ ទៅ៧៥នាទី ត្រូវបង់ ៦០,០០០រៀល
រយៈពេលពី ៧៦ ទៅ៩០នាទី ត្រូវបង់ ៦០,០០០ រៀល
ក្រុមយានជំនិះទី២កម្ពស់ខ្ពស់ជាង២ម៉ែត្រ
រយៈពេលពី ០ ទៅ១៥នាទី ត្រូវបង់៣០០០រៀល
រយៈពេលពី ១៦ ទៅ៣០នាទី ត្រូវបង់៦០០០រៀល
រយៈពេលពី ៣១ ទៅ៤៥នាទី ត្រូវបង់ ១២,០០០រៀល
រយៈពេលពី ៤៦ ទៅ៦០នាទី ត្រូវបង់ ២០,០០០រៀល
រយៈពេលពី ៦១ ទៅ៧៥នាទី ត្រូវបង់ ៦០,០០០រៀល
រយៈពេលពី ៧៦ ទៅ៩០នាទី ត្រូវបង់ ៦០,០០០រៀល
ចំណាំ៖ បើចតលើច្រកពិសេសនេះលើសពីតារាង ដែលបានកំណត់គឺត្រូវបង់ប្រាក់បន្ថែម ៤០០០០៛ រៀងរាល់៣០នាទី៕
សូមមើលតារាងបង់ប្រាក់ និងពេលវេលាចតយានយន្តដូចខាងក្រោមនេះ៖