• 2018-10-13 04:10:53
  • ជំនឿ

ឆុត៩០%! រើសយកចេកមួយ ដើម្បីដឹងពីចំណុចខ្លាំងរបស់អ្នក

  • 2018-10-13 04:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តើ​អ្នក​​ចូល​​ចិត្ត​​ញ៉ាំ​​​​​​ចេក​​ដែរ​​​អត់? រាល់​ពេល​​​​​​អ្នក​ញ៉ាំ​ តើ​នឹង​​រើស​​យក​​​​ពេញ​​ចិត្ត​មួយ​ណា​​ជាង​គេ​ ​ក្នុង​​ចំណោម​​ចេក​​​​​៥​ប្រភេទ​​នេះ? ចេក​​ដែល​​​អ្នក​​បាន​​ជ្រើស​រើស ​អាច​បង្ហាញ​​យ៉ាង​​​ច្បាស់ ពី​​​គុណ​សម្បត្តិ​និង​​ចំណុច​​​ខ្លាំង​​របស់​​អ្នក ដើម្បី​ឲ្យ​​​ស្គាល់​​​ខ្លួន​​ឯង​​កាន់​តែ​​ច្បាស់។

ចេកទី​​១៖

​អ្នក​មាន​​សមត្ថភាព ក្នុង​ការ​​ដឹក​នាំ​និង​គ្រប់គ្រង​មនុស្ស ​មាន​​ការ​​​​ចង្អុល​​​​​បង្ហាញ​ផ្លូវ​​ច្បាស់​លាស់​​​​សម្រាប់​ពួក​គេ​ និង​​​​​​​​មាន​ភាព​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ។ អ្នក​​​ឆ្លាត គិត​បាន​​ខ្ពង់​ខ្ពស់​ រឹងមាំ មាន​​​​ងាយ​​នឹង​បំបាក់​បាន។ បើ​នរណា​​មិន​​ធ្លាប់​ស្គាល់​ គេ​​ច្បាស់​ជា​គិត​ថា​អ្នក​ជា​មនុស្ស​​​កាច ម៉ឺងម៉ាត់​​ខ្លាំង តាម​​​ការ​ពិត​​ ពេល​ធ្វើ​​ការងារ គឺ​​តែង​តែ​​បែប​នេះ​ហើយ ប៉ុន្តែ​​ពេល​នៅ​ជាមួយ​មិត្តភ័ក្ដិ អ្នក​​ក៏​​ចេះ​​លេង​​សើច​​មិន​​ធម្មតា​ដែរ។ អ្នក​​​ស្លូត​ឬ​​កាច អាស្រ័យ​​ទៅ​លើ​​អ្នក​​ដទៃ​ ធ្វើ​​​ចរិត​​បែប​ណា​​មក​លើ​​អ្នក​មុន។

ចេក​ទី​២៖

​អ្នក​ជា​​ប្រភេទ​មនុស្ស​​ពិសេស​ម្នាក់ អាច​​មើល​​ដឹង​​ចិត្ត​​​អ្នក​​​ដទៃ ថា​គេ​​កំពុង​គិត​​អ្វី តាម​​រយៈ​​​កាយវិការ ទឹក​មុខ និង​​សម្តី។ អ្នក​​អាច​​ធ្វើ​​ជា​មិត្ត​​ដ៏​ល្អ នរណា​ក៏​​ចង់​រាប់​អាន​​ក្នុង​ជីវិត ព្រោះ​​​អ្នក​​ប៉ិន​​​ខ្វល់​ពី​សុខទុក្ខ​ និង​​យក​ចិត្ត​ទុក​​ដាក់​ចំពោះ​​​​​មនុស្ស​​ជុំ​វិញ​ខ្លួន។ ទេព​កោសល្យ​​ពីរ​ផ្សេង​ទៀត​របស់​អ្នក​នោះ​គឺ​​ មាន​ការ​​​ស្រមើ​ស្រមៃ​​ខ្ពស់ វៃ​​ឆ្លាត ផ្អែមល្ហែម​ គួរ​ឲ្យ​​ស្រលាញ់។

​​ចេក​ទី​៣៖

អ្នក​ជា​មនុស្ស​​ ឧស្សាហ៍​​ព្យាយាម មាន​ការ​​​​​តាំង​​ចិត្ត និង​​ទំនួល​​ខុស​ត្រូវ​ពេល​ធ្វើ​អ្វី​មួយ។ អ្នក​តែង​តែ​​ពេញ​​ចិត្ត​​​​នូវ​ជីវិត​​​​របស់​​ខ្លួន​ឯង សុទិដ្ឋិនិយម និង​​មិន​​ខ្លាច​​​​ឧបសគ្គ​​គ្រប់​បែប​យ៉ាង។ ទៅ​​ដល់​​​ទី​ណា តែង​​​ទទួល​បាន​​​ចំណាប់​អារម្មណ៍ ព្រោះ​​អ្នក​​ដឹង​​ច្បាស់​​​ពី​​របៀប​​ទំនាក់​​ទំនង​ក្នុង​សង្គម និង​​ការ​​ចុះ​​សម្រុង​​​ជា​មួយ​អ្នក​​ដទៃ។ អ្នក​ក៏​ជា​មនុស្ស​​​​​ដែល​​​​ចេះ​គិត​​គូរ ពី​​​សាច់​ញាតិ​​ គ្រួសារ​និង​​មិត្តភ័ក្តិ​​​ផង​​ដែរ។

​ចេក​ទី​៤៖

អ្នក​​​​មាន​​​មកហិច្ឆតា​និង​ក្តី​​ស្រមៃ​ធំ ហើយ​​ចង់​​​ឲ្យ​​​​វា​​ក្លាយ​ជា​ការពិត។ អ្នក​មាន​​ចិត្ត​​ទូលាយ​​ ជាមួយ​​មនុស្ស​​​គ្រប់​គ្នា ដោយ​មិន​​​គិត​លើ​​​អាយុ មាន​​ក្រ ឬ​​សំបក​ក្រៅ​​បែប​ណា​នោះ​ទេ។ អ្នក​​មិន​​សូវ​ចេះ​មាត់​ក ប៉ុន្តែ​មាន​​មិត្ត​​​ច្រើន ហើយ​​រួសរាយ​​រាក់​ទាក់។ ចំណង់​​ចំណូល​​​ចិត្ត​​របស់​អ្នក​គឺ អាន​​សៀវភៅ រៀន​​អ្វី​​​ថ្មីៗ និង​​ធ្វើ​​ដំណើរ​កម្សាន្ត​ម្នាក់​ឯង។ ពេល​​មាន​​ហ្វូង​​មនុស្ស​​ច្រើន អ្នក​​​​​មាន​ការ​អ៊ឹមអៀម​បន្តិច ទោះ​បី​មាន​​គំនិត​ក៏​មិន​​ហ៊ាន​​បញ្ជេញ។ ​

ចេក​ទី​៥៖

អ្នក​​​​​ចូលចិត្ត​​គិត​និង​​វិភាគ​​គ្រប់​​រឿង រហូត​​បាន​​ដឹង​​ចម្លើយ​​ច្បាស់​លាស់។ អ្នក​​​​តែង​​​ខំ​​ព្យាយាម​​ ដើម្បី​​ធ្វើ​ឲ្យ​​ខ្លួន​ឯង​ អភិវឌ្ឍ​​​តទៅ​មុខ​។ អ្នក​មិន​​ចេះ​​បង្ក​ជម្លោះ​​​ជាមួយ​នរណា​ទេ ប៉ុន្តែ​​ចាប់​​​​អារម្មណ៍​​លើ​ការ​​ពិភាក្សា ជាមួយ​​មិត្តភ័ក្តិ​​ ទាក់​ទង​​​​ទៅ​នឹង​​​ប្រធានបទ​​ផ្សេងៗ ​ដើម្បី​​បង្កើន​​​ចំណេះដឹង។ អ្នក​​ជា​​មនុស្ស​ម្នាក់​​ ដែល​​គិត​ម៉ត់ចត់​​បំផុត មុន​​និយាយ​ឬ​ធ្វើ​អ្វីមួយ មិន​​​​ចង់​​ឲ្យ​ប៉ះពាល់​​ដល់​អារម្មណ៍​​អ្នក​ដទៃ។ អ្នក​​​ស្មោះត្រង់ និង​មិន​​ចេះ​ក្បត់​នឹង​មនុស្ស​ដែល​​ខ្លួន​​ស្រលាញ់៕​​​​​​

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ដេត ឈុនអីុ

មតិយោបល់