• 2018-10-14 03:09:39
  • ចរាចរណ៍

តំបន់ទាំង៣៣ នឹងមានប៉ូលិសចាំស្ទាក់ត្រួតពិនិត្យអ្នកបើកបរពេលយប់ដល់ដាច់ឆ្នាំ

  • 2018-10-14 03:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 98

ចន្លោះមិនឃើញ

ដើម្បីកាត់បន្ថយ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ ពិសេស​ចំពោះ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​នៅ​ពេល​យប់​ ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នឹង​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​ដង​វិថី​មួយ​ចំនួន​​​ នៅ​រាជធានីភ្នំពេញ ​ចាប់ពី​ត្រី​មាសទី៤ ឆ្នាំ២០១៨( ខែតុលា, វិច្ឆិកា, ធ្នូ) ក្នុងនោះសមត្ថកិច្ចពាក់ព័ន្ធ នឹង​ចុះ​ត្រួត​ពិនិត្យ​ ១យប់​ ចំនួន​ ០៧ គោលដៅ​។

តទៅនេះ ជាតំបន់គោលដៅសំខាន់ៗទាំង ៣៣ រួមមាន៖

១. ផ្លូវជាតិលេខ៦​ មុខសាលាព្រែកលៀប

២. ផ្លូវជាតិ​លេខ១ មុខវត្តវាល​ស្បូវ

៣. មហាវិថីសម្ដេចមុនីរ៉េត

៤​. ផ្លូវវ៉េងស្រេង ផ្សារត្រពាំងថ្លឹង​

៥. មហាវិថីម៉ៅសេទុង មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់

៦. ផ្លូវ​ជាតិ​លេខ៥ មុខឃ្លាំងសាំងសូគីម៉ិច

​៧. ផ្លូវ​លេខ១៥១ ក្លោងទ្វារសំរោង​ត្បូង

​៨. ផ្លូវ​លេខ​២៧១​ ស្ថានីយ៍​ទឹក​ស្អុយ​បឹង​ត្របែក

៩. មហាវិថី​ព្រះមុនីវង្ស​ មុខក្រសួង​សង្គមកិច្ច

​១០. ផ្លូវ​ជាតិលេខ​៦ ជិតវង្វង់មូល​ខាងកើតជ្រោយចង្វារ

១១. ផ្លូវ​លេខ​៥៩៨ មុខវិហារយេស៊ូគ្រីស្ត

១២. ផ្លូវ​ព្រះស៊ីសុវត្ថិ​ រង្វង់​មូល​មុខក្រមង៉ុយ​

១៣. ផ្លូវ​លេខ ១៤៣ កែងផ្លូវ២៧៤

១៤. ផ្លូវលេខ​២១៧ មុខវត្តសំបូរ

១៥. មហាវិថីព្រះស៊ីវត្ថិ មុខ CDC

១៦. ព្រែកប្រា ផ្លូវលេខ ៣៦៩ សាលាចិនហួរម៉េង

១៧. ផ្លូវ៣៧១ មុខផ្សារប៉េសេ

១៨. ផ្លូវ​២០០៤​ មុខស្ថានីយ៍ប្រេងលីម ឡុង

១៩. ផ្លូវមុនីរ៉េត កែងផ្លូវ២២៣

២០. ផ្លូវជាតិលេខ៥ មុខរោងចក្រញ៉ូភាញ់

២១. ផ្លូវទំនប់កប់ស្រូវ​ មុខសាលាខណ្ឌ​ព្រែកព្នៅ

២២. មហាវិថីសម្ដេចមុនីរ៉េត មុខវត្តនន់មុន្នី

២៣. មហាវិថីព្រះមុនីវង្ស មុខវិទ្យាល័យបឹងត្របែក​

២៤. ​ផ្លូវ​លេខ​ ១៩៨៦ មុខផ្សារទំនើប​ភីស្ដរ

២៥. ផ្លូវ៦៣ កែងផ្លូវ​១៥៤ មុខកាហ្វេមណ្ឌលគិរី

២៦. ផ្លូវលេខ​១២៨ កែង​ផ្លូវ​​១៣៩

២៧. ផ្លូវ​២១៧ មុខសាលាខណ្ឌដង្កោ

២៨. មហាវិថីព្រះសីហនុ ជាប់​ស្ដុបវត្តមហាមន្ត្រី

២៩. ផ្លូវជាតលេខ១ មុខផ្សារច្បារអំពៅ

៣០. ផ្លូវជាតិលេខ២ មុខត្តចាក់អង្រែក្រោម

៣១. មហាវិថីសហព័ន្ធរុស្សី មុខផ្សារស៊ិនជូរី

៣២. មហាវិថីគីមអ៊ិលស៊ុង មុខសាលាពៅអ៊ុំ

៣៣. ផ្លូវ២០១១ មុខវត្តជុំ

គូសបញ្ជាក់ថា សមត្ថកិច្ច​នឹង​​ត្រួតពិនិត្យចំពោះ​អ្នក​បើកបរ​ប្រើប្រាស់គ្រឿង​ស្រវឹង ទៅតាម​ថ្ងៃ​កំណត់​នីមួយៗ​ រហូតដល់ដំណាច់ឆ្នាំ ២០១៨។ សូមមើលកាលបរិច្ឆេទលម្អិតបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់