• 2018-10-15 04:48:38
  • ព័ត៌មាន

មកទល់ថ្ងៃនេះគឺ ២ ១៩០ថ្ងៃហើយ កម្ពុជាបាត់បង់ព្រះមហាវីរក្សត្រអង់អាចគ្មានពីរ

  • 2018-10-15 04:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃនេះ​គឺជាខួប ៦ឆ្នាំ ឬចំនួន ២ ១៩០ថ្ងៃ នៃការចូលទិវង្គតរបស់ ព្រះ​មហា​វីរក្សត្រ ព្រះ​បាទនរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ នា​ព្រឹក​ថ្ងៃទី ១៥ តុលា ២០១៨ រាជរដ្ឋាភិបាល​ និង​ប្រជាជនខ្មែរ ​ប្រារព្ធពិធី គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមរតនកោដ្ឋ​នៅ​ស្តូប​ក្បែរ​វិមាន​ឯករាជ្យ។

ព្រះ​បរមរតនកោដ្ឋ​នៅ​ស្តូប​ក្បែរ​វិមាន​ឯករាជ្យ

សម្ដេចតា បានសោយទិវង្គតនាវេលា​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១២ ហើយដំណឹង​ដ៏​ទុក្ខសោក និង​ក្រៀម​ក្រំ​ឥតឧបមា បាន​រសាត់​អណ្ដែត​ចេញ​ពី​មន្ទីរពេទ្យ​ក្រុង​ប៉េកាំង ប្រទេស​ចិន​មក​ដល់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ក្ដុកក្ដួល​ពន់​ពេក នោះ​គឺ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទនរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ប្រជាជន​ខ្មែរ​គោរព​ស្រលាញ់​បំផុត។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់