• 2018-10-15 08:38:45
  • ព័ត៌មាន

ក្លាយជាប៉ាម៉ាក់ថ្មោងថ្មី មិនចង់ឱ្យកូនមានបញ្ហាមកដឹងវិធីងាយៗ តែចាំបាច់ទាំងនេះ

  • 2018-10-15 08:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​នេះ​ជា​លើកដំ​បូ​ង​សម្រាប់​អ្នក ក្នុង​ការធ្វើជា​ឪពុកម្តាយ និង​មើលថែទាំ​កូន​ដ៏​គួរ​ឱ្យ​ស្រលាញ់រ​បស់​អ្នក​មែន​ទេ​?

ការ​មើលថែទាំ​កូនៗ​ឱ្យ​ធំធាត់ មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត គឺជា​ការចាំបាច់​បំផុត​សម្រាប់​អ្នក​ជា​ឪពុកម្តាយ​។ វា​មិនមែន​ជា​ការងាយស្រួល​នោះទេ ព្រោះ​អ្នកត្រូវការ​ពេលវេលា និង​ចំណេះដឹង​ជាច្រើន​ទា​ក់ទង​នឹង​ការថែរក្សា​ទារក​។​

ហើយ​នៅពេល​នេះ​ Sabay គ​ន្លឹះ​សំ​ខាន់ៗ និង​ងាយៗ​ខ្លះ ដែល​អ្នក​គួរតែ​ចាប់យក​ឱកាស​នេះ​ដើម្បី​ធ្វើឱ្យ​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ កាន់តែ​មាន​ភាពស្រស់​ស្រាយ​ជាង​មុន​ដូចខាងក្រោម​នេះ ៖​

១. ការ​បី​ទារក​៖ ចំពោះ​ទារ​កចាប់​ពីថ្ងៃ​កើត​រហូតដល់​៦​សប្តាហ៍ អ្នក​គួរតែ​បី​គេ​មក​ក្បែរ​ទ្រូង​អ្នក ត្រង់​កន្លែង​បេះដូង​លោត​ឱ្យបាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើបាន​។ ធ្វើ​បែប​នេះ​នឹង​អាច​ផ្តល់​ភាពកក់ក្តៅ​និង​ក្តី​ស្រឡាញ់​រវាង​ឪពុកម្តាយ​ទៅ​កូន ហើយ​កូនៗ​របស់​អ្នក​ក៏​ចង់បាន​ការផ្តល់​នូ​វ​ក្តី​សុខ​បែបនេះ​ដែរ​។

២.​ការ​បំបៅ​ដោះកូន​៖ ពួកគេ​ត្រូវការ​ញ៉ាំ ឬ​បៅ​ទឹក​ដោះ​ម្តាយ​នៅ​រៀ​ង​រាល់​ ២​ទៅ​៣​ ម៉ោង​ម្តង ក៏ប៉ុន្តែ​បរិមាណ​ទឹក​ដោះដែល​ត្រូវបំ​បៅ​គឺ​អា​ស្រ័​យ​ទៅតាម​ទ​ម្ង​ន់​។ យ៉ាងណា​មិញ អ្នក​គួរតែ​ចៀស​វាង​កុំឱ្យ​ក្មេង​នៅ​ចំ​ព​ន្លឺ​ថ្ងៃ ក្បែរ​អ្នក​ជំងឺ និង​កន្លែង​ដែល​មាន​មនុស្ស​កុះករ​ដូចជា​ផ្សារ​ទំ​នើ​ប​នៅ​ថ្ងៃ​ឈប់​សម្រាក​ជាដើម ព្រោះ​នាំ​ឱ្យគេ​ងាយ​ឆ្លង​រោគ​ពី​មនុស្ស​ជុំវិញខ្លួន​។​

៣. អាហារូបត្ថម្ភ​៖ ត្រូវ​ប្រាកដថា​អ្នក​បន្ត​បំបៅ​ដោះកូន​អ្នក ចាប់តាំងពី​ពេលដែល​កូន​របស់​អ្នក​កើត​រហូតដល់​អាយុ ​៦​ខែ​យ៉ាង​តិច​។ ព្យាយាម​ចាប់ផ្តើម​បញ្ចុក​កូន​របស់​អ្នក​នូ​វ​អាហារ​គ្រប់​គឿង​នៅពេល​ក្មេង​គ្រប់​អាយុ​៦​ខែ​។ គួរ​ចាប់ផ្តើម​បញ្ចុក​អាហារ​ពី​ ៣​ស្លាបព្រា​ក្នុង​មួយពេល ហើយ​បន្ត​បន្ថែម​ជ​ម្រើ​ស​អាហារ​ផ្សេង​ប​ន្តិ​ច​ម្តងៗ ឱ្យបាន​ច​ម្រុះ​គ្រប់មុខ ដើម្បី​ផ្តល់​គ្រប់​ជីវជាតិ​ឱ្យ​ពួកគេ​។

ផ្លែឈើ និង​បន្លែ ដូចជា ល្ពៅ ផ្ទី គ្រាប់​ធញ្ញ​ជាតិ ការ៉ុត សណ្តែក​បៃតង និង​ដំឡូង ជា​អាហារ​ដែល​អ្នក​គួរតែ​ផ្តល់ឱ្យ​កូនៗ​អ្នក​ជា​លើក​ដំបូង​។ អ្នក​ក៏​អាច​សាកល្បង​បញ្ចុក​កូនៗ​នូ​វសា​ច់​ឆ្អិន​ដូចជា សាច់មាន់ និង​ត្រី​ជាមួយ​បបរ​កិន​ជាដើម​។​

៤. ខោ​ទឹកនោម​៖ ការផ្លាស់ប្តូរ​ស​ម្លៀ​ក​បំពាក់​ឱ្យ​កូនៗ​អ្នក​ក៏​ជា​ចំនុច​សំ​ខាន់​មួយ​ដែរ ដើម្បី​ផ្តល់​នូ​វ​ផាសុកភាព និង​អ​នា​ម័​យ​រួមមាន​ទាំង​ខោ​ទឹកនោម​ផងដែរ​។ ខោ​ទឹកនោម​ទារក​ដែល​ទើប​នឹង​កើត ត្រូវ​ការផ្លាស់​ប្តួរ​ជា​ញឹកញាប់​ពី​ ៦​ ទៅ ​៨​ ដង​ក្នុង​មួយថ្ងៃ​។

ហើយ​សម្រាប់​ទារក​អាយុ​ក្រោម​ ៣​ខែ ត្រូវ​ការផ្លាស់ប្តូរ​ពី​ ២​ ទៅ ​៣​ម៉ោង​ម្តង​។ ​ដើម្បី​ជៀសវាង​ប្រតិកម្ម​ស្បែក​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​។ ប្រសិនបើ​កូនតូច​អ្នក​បន្ទោបង់​ក្នុង​ខោ​ទឹកនោម អ្នក​គួរតែ​ផ្លាស់ប្តូរ​ខោ​ថ្មី​ឱ្យ​ពួកគេ​ភ្លាមៗ​។ នៅពេល​កូនអ្នកមាន​អាយុ​ច្រើន​ ត​ម្រូ​វ​ការផ្លាស់ប្តូរ​ខោ​ទឹកនោម​នឹង​កាត់បន្ថយ​ម្តង​ប​ន្តិ​ចៗ​។​

នៅពេល​យ​ប់ អ្នក​គួរ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ឱ្យ​កូន​អ្នក ប្រសិនបើ​មាន​ភាពជ្រាបទឹក​ចេញ​មក​ខាងក្រៅ​ខោ​ទឹកនោម (​ហើយ​នេះ​ប្រហែលជា​ដល់ពេល​ដែល​អ្នក​គួរតែ​ផ្លាស់ប្តូរ​ទំ​ហំ​ខោ​ហើយ ដោយសារតែ​កូនក្មេង​ធំធាត់​យ៉ាងរ​ហ័​ស​ជា​រៀ​ង​រាល់ថ្ងៃ​)​។ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ងូតទឹក និង​សម្អាតខ្លួន​កូន​អ្នក​ឱ្យបាន​ស្ងួត​មុនពេល​ស្លៀកខោ​ទឹកនោម​ឱ្យ​ពួកគេ ដើម្បី​ឱ្យ​ពួកគេ​គេង​លក់​ស្រួល​។​

ខោ​ទឹកនោម​ម៉ាក UniDry ត្រូវបាន​រចនា​ជាពិសេស សម្រាប់​ក្មេង​គ្រប់​អាយុ​ចាប់ពី​ទើបនឹង​កើត​រហូតដល់​ទ​ម្ងន់​២៥​គីឡូក្រាម មានដូចជា ទំហំ S (៣-៧​គ​ក​) ទំហំ M (៤-១១​គ​ក​) ទំហំ L (៩-១៤​គ​ក​) ទំហំ XL (១២-១៧​គ​ក​) ទំហំ XXL (១៥-២៥​គ​ក​) ដែល​ស័ក្តិសម​សម្រាប់​កូនក្មេង​រពឹស​ជាមួយនឹង​ភាពស្រស់ថ្លា ទ​ន់​ល្មើ​យ និង ជក់ទឹក​បាន​យ៉ាង​ល្អ​។ ខោ​ទឹកនោម​នេះ​ក៏​មាន​បំពាក់ បច្ចេកវិទ្យា​ 3D​ការពារ​ការ​លេច​ធ្លាយ ស្រូបទឹក​បានល្អ ងាយស្រួល​ហែក​យកចេញ ច​ង្កេះ​ខោ​ទន់​យឺត ស្កត់​បកបិត​ដែល​ជាប់​បានល្អ និង​ជាពិសេស​មាន​សញ្ញា​ប្រាប់ថា​ពេលណា​ដែល​ត្រូវ​ប្តូរ​ខោ​ថ្មី​។​

ដើម្បី​បង្កើន​បរិយាកាស​ នៅពេល​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ឱ្យ​កូន​អ្នក​ឱ្យ​កាន់តែ​រីករាយ និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​អ្នក និង​កូន អ្នក​អាច​ច្រៀង​ចម្រៀ​ង ឬ​លេងបិតពួន​នៅពេល​អ្នក​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ឱ្យ​កូន​អ្នក​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់