• 2018-10-16 01:43:54
  • ព័ត៌មាន

ហុងគ្រីចែងច្បាប់ថ្មី "អ្នកគ្មានផ្ទះសម្បែងស្នាក់នៅ គឺជាឧក្រិដ្ឋជន"

  • 2018-10-16 01:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ហុងគ្រី បាន​ចែង​ច្បាប់​ថ្មី​ដែល​ហាម​ប្រាម​ចំពោះ​ការ​ដេក​នៅ​តាម​ទី​សាធារណ ហើយ​ហៅ​ការ​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ គឺ​ជា​អំពើ​ឧក្រិដ្ឋកម្ម។

ច្បាប់​ថ្មី​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ​នេះ ហាម​ឃាត់​ចំពោះ​ការ​យក​ទី​សាធារណ​ជា​កន្លែង​ស្នាក់​នៅ ហើយ​អនុញ្ញាត​ឲ្យ​ប៉ូលិស​ដេញ​ពួកគេ​ចេញ និង​រឹបអូស​ទ្រព្យ​របស់​ពួកគេ​ទៀត​ផង។ ក្រោម​ច្បាប់​ថ្មី ជន​អនាថា​ណា​ដែល​បដិសេធ​មិន​ព្រម​ទៅ​ជម្រក​សម្រាប់​ជន​អនាថា នឹង​ត្រូវ​បង្ខំ​ឲ្យ​ចូលរួម​ជាមួយ​កម្មវិធី​ការងារ​សាធារណ ដែល​ពួកគេ​អាច​ជៀសវាង​បាន​តាម​រយៈ​ការ​បង់​ប្រាក់​ពិន័យ​ប៉ុណ្ណោះ។ ប្រសិន​បើ​ពួក​គេ​មិន​អាច​បង់​ប្រាក់​ពិន័យ​ទេ នោះ​ពួកគេ​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធធនាគារ។យោង​តាម​រដ្ឋមន្ត្រី​កិច្ចការ​សង្គម​លោក Attila Fülöp ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ច្បាប់​នេះ​នឹង​បម្រើ​ប្រយោជន៍​សង្គម​ជាតិ​ទាំង​មូល។

ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​រិះ​គន់​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត ហើយ​និយាយ​ថា​ច្បាប់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​របស់​ប្រធានាធិបតី Victor Orban ទៅ​លើក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត​ក្នុង​ប្រទេស៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់