• 2018-10-16 03:22:03
  • ព័ត៌មាន

មិនគួរឲ្យជឿ! យន្តហោះចុះចតពីចំហៀងដោយសុវត្ថិភាព ក្នុងស្ថានភាពខ្យល់ព្យុះ (មានវីដេអូ)

  • 2018-10-16 03:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ប្រភេទ Boeing 757-200 បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ចុះចត​ពី​ចំហៀង​ខណៈ​ពេល​កំពុង​មាន​ខ្យល់​ព្យុះ​កាល​ពី​ថ្ងៃ​ទី ១២​ខែ​តុលា នៅ​អាកាសយានដ្ឋាន Bristol ប្រទេស​អង់គ្លេស។

យោង​តាមគណនី Youtube MrAviationGuy ដែល​បាន​ថត​វីដេអូ​នេះ​ឲ្យ​ដឹង​ថា "ក្នុង​រយៈ​ពេល​ត្រឹម​ជាង ១​នាទី អ្នក​បើក​បរ​យន្តហោះ​ព្យាយាម​ចុះ​ចត​ពី​ចំហៀង​ប្រឆាំង​ជា​មួយ​ខ្យល់​ដែល​មាន​ល្បឿន​រហូត​ដល់ ១២៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​បើក​បរ​យន្តហោះ បាន​បង្ហាញ​ជំនាញ​ពិសេស​របស់​ខ្លួន​ចុះ​ចត​ដោយ​សុវត្ថិភាព។

ជាមួយ​គ្នា​ដែរ អ្នក​បើក​បរ​យន្ដហោះ​នេះ បាន​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា "​ពិត​ជា​កម្រ​បាន​ឃើញ ការ​ចុះ​ចត​ពី​ចំហៀង​ខណៈ​ពេល​មាន​ខ្យល់​ព្យុះ​បែប​នេះណាស់ ហើយ​សូម​សរសើរ​អ្នក​បើកបរ​ពិត​ជា​មាន​ជំនាញ​ពិសេស​ខ្លាំង​ណាស់៕"

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ theSundaily ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់