• 2018-10-17 04:33:18
  • ការអប់រំ

ក្រែងបានឪពុកម្ដាយក្មេកនៅព្រៃវែង មករៀនភាសាទាំងនេះឲ្យហើយ ប្រយ័ត្នវិលមុខខ្ញាល់

  • 2018-10-17 04:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រៃវែង​ជា​ខេត្ត​មួយ ដែល​សម្បូរ​គ្រាម​ភាសា​ប្លែកៗ ដែល​អ្នក​ស្រុក អ្នក​ភូមិ​តែងតែ​ប្រើប្រាស់ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា។ តទៅ​នេះ​សូម​មក​ដឹង​ពី​អត្ថន័យ​គ្រាម​ភាសា​មួយ​ចំនួន​របស់​អ្នក​ខេត្ត​ព្រៃវែង​តែង​ប្រើប្រចាំ​ថ្ងៃ ប៉ុន្តែ​សូម​បញ្ជាក់​ថា ភាសា​ទាំង​នេះ​ប្រើ​ទៅ​តាម​ស្រុក​មួយ​ចំនួន​ប៉ុណ្ណោះ មិន​លាត​សន្ធឹង​ទូទាំង​ខេត្ត​ព្រៃវែង​ឡើយ។ តោះ​មក​រៀន​ភាសា​ទាំង​នោះ​ ទាំង​អស់គ្នាណា!!

កសិករនៅខេត្តព្រៃវែង

១. ច្រន មាន​ន័យ​ថា​ច្រើន

២. គ្រម មាន​ន័យ​ថា ក្រោម

៣. ឲ្យ​ចេះ​ប្រឹង មាន​ន័យ​ថា នៅ​ឲ្យ​ស្ងៀម ឧទាហរណ៍​ម្ដាយ​និយាយ​ថា​កូន​ឯង​នៅ​ឲ្យ​ស្ងៀម​មើល៍ តែ​អ្នក​ព្រៃវែង​និយាយ​ថា កូន​ឯង​ឲ្យ​ចេះ​ប្រឹង​មើល៍

៤. ឆ្នាំង​ចាវ គឺ​ជា​ខ្ទះ​ឆា

៥. ហើរ មាន​ន័យ​ថា​ហឹរ​

៦. ចេវ មានន័យ​ថា​ឧស្សាហ៍

៧. ការ៉ូ គឺ​ជា​កញ្ច្រែង

៨. រុះ មាន​ន័យ​ថា​ជ្រុះ

៩. បាយ​អេក មាន​ន័យ​ថា​បាយ​ពេល​ដាំ​ដាក់​ទឹក​ជ្រុល​ទៅ​ជា​ជ្រាយ

១០. អត់​តេ មាន​ន័យ​ថា អត់​ទេ ឧទាហរណ៍​ខ្ញុំ​មិន​ទៅ​ទេ តែ​អ្នក​ព្រៃវែង​និយាយ​ថា​ខ្ញុំ​មិនទៅ​តេ

១១. ភូតភឺ មាន​ន័យ​ថា​ភូតភរ

១២. ក្រិម គឺ​ជា​ផ្អក​ត្រីប្រៃ

១៣. បរ​អាទាស មាន​ន័យ​ថា បរ​រទេះ​

១៤. វិល​ក្បុង មាន​ន័យ​ថា​វិល​មុខ

១៥. បុណ្យ​តាខិន មាន​ន័យ​ថា​ពិធីបុណ្យ​កឋិន

១៦. ត្រី​ឡើង​កិកិ មាន​ន័យ​ថា​ត្រី​ច្រើន ឧទាហរណ៍​យើង​និយាយ​ថា ព្រឹក​មិញ​ទៅ​រក​ត្រី​បាន​ឡើង​ច្រើន តែ​អ្នក​ព្រៃ​វែង​គេ​និយាយ​ថា ព្រឹក​មិញ​ទៅរក​ត្រី​បាន​ឡើង​កិកិ។

១៧. សាច់​អ៊ូក គឺ​ជា​សាច់​ជ្រូក

១៨. ប៊ុម មាន​ន័យ​ថា​ត្រូវ​ហើយ ឬ​មែន​ហើយ

១៩. សួង​ស្រូវ មាន​ន័យ​ថា​ស្ទូង​ស្រូវ ឧទាហរណ៍​ថា យើង​និយាយ​ថា​មក​អ្នក​អើយ​ទៅ​ស្ទូង​ស្រូវ តែ​អ្នក​ព្រៃវែង​គេ​និយាយ​ថា មក​អ្នក​អើយ​ទៅ​សួង​ស្រូវ។

២០. ចាវ៉ាយ មាន​ន័យ​ថា​សប្បាយ ឧទាហរណ៍​ថា ទៅ​ផ្សារ​ព្រឹកមិញ​សប្បាយ​ណាស់ អ្នក​ព្រៃវែង​គេ​និយាយ​ថា ទៅ​ផ្សារ​ព្រឹក​មិញ​ចាវ៉ាយ​ណាស់។

២១. ញឺក មាន​ន័យ​ថា​ប្រេង​ម៉ាស៊ីន​ចាស់ៗ

២២. មឺក មាន​ន័យ​ថា​មក ឧទាហរណ៍​យើង​និយាយ​ថា​ទៅ​វិញ​ទៅ​មក តែ​អ្នក​ព្រៃវែង​និយាយ​ថា​ទៅវិញ​ទៅ​មឺក។

សូម​បញ្ជាក់​ថា គ្រាម​ភាសា​ទាំង​នេះ Sabay បាន​សាកសួរ​ពី​អ្នក​ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ព្រៃវែង​ផ្ទាល់៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់